(ទឹកចិត្តបងប្រុស​) បុរសម្នាក់បានដឹកប្អូនស្រីបង្កេីត​របស់ខ្លួនដែលវិជ្ជមានកូវី១៩​ ទៅអង្គុយនៅចិញ្ចេីមផ្លូវចាំរថយន្តសាមុយមកទទួលយកទៅព្យាបាល​ ដោយគាត់បារម្មណ៍ពីប្អូនរបស់គាត់ ទោះដឹងថាប្អូនវិជ្ជមានកូវីត១៩ ក៏នៅតែមកជាមួយប្អូន​ ដោយដឹកប្អូនមក ខ្លាចប្អូនមកម្នាក់ឯង និងបានលេីកទឹកចិត្តប្អូនទៀត🙏😢

ភ្នំពេញ៖​ ការចុះអនុវត្តន៍​បំរាម​បិទខ្ទប់​ តំបន់លឿងទុំ​ ក្នុងសង្កាត់ទឹកថ្លា​ សង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ​ នៅយប់ថ្ងៃអាទិត្យ​ ម៉ោង៨​ នឹង៣០នាទី ទី២​ ខែឧសភា​ ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្តោយផ្លូវ​ អាសុីអាគ្នេហ៍​ ស្ថិតក្នុងសង្កាត់អូបែកក្អម​ ខណ្ឌសែនសុខ​ ក្នុងពេលដែលសមត្ថកិច្ចល្បាតក៏បានប្រទះឃើញនារីម្នាក់បានអង្គុយនៅលើចិញ្ចើមផ្លូវជាប់និងស្ថានីយប្រេងឥន្ធនៈតូតាល់​ នៅតាមបណ្ដោយផ្លូវអាស៊ីអាគ្នេយ៍​ ដោយបងប្រុសបង្កេីតរបស់នាងបានជូនមកផ្ទាល់​ ដោយឲ្យអង្គុយចាំនៅចិញ្ចើមផ្លូវដើម្បីរង់ចាំរថយន្តសាមុយរបស់ក្រុមគ្រូពេទ្យជំនាញមកយកនាងទៅព្យាបាល​ ព្រោះនាងបានទៅធ្វើតេស្តរកមេរោគកូវីត19 លើកទី 2 តែលទ្ធផលបីថ្ងៃក្រោយក្រុមគ្រូពេទ្យបានតេមកបញ្ជាក់ថានាងមានវិជ្ជមានកូវីដ19 រួចក្រុមគ្រូពេទ្យអោយនាងរៀបចំអីវ៉ាន់អោយហេីយ​ រួមគ្រូពេទ្យនឹងទៅយកនាងយកមកព្យាបាលនៅ​ ស្តាតអូឡាំពិចក្នុងដំណេីរនៃការល្បាតក្នុងតំបន់លឿងទុំខាងលេី​ យេីងឃេីញមានវត្តមានរបស់​ លោកឧត្តមសេនីយ៍ទោ​ ជាវ​ វិបុល​ អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ ដឹកនាំកម្លាំង​ការិយាល័យកម្រិតធ្ងន់​ ក៥​ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ក្រសួងមហាផ្ទៃ​ នឹងសហការជាមួយ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ គណៈបញ្ជាការឯកភាពខណ្ឌ និងសមត្ថកិច្ចចម្រុះ ។


ក្រោយកេីតហេតុ​ នារីដែលវិជ្ជមានកូវីដ19 ត្រូវបានក្រុមគ្រូពេទ្យជំនាញដឹកនាងយកទៅព្យាបាលនៅស្តាតអូឡាំពិកចំនែកបងប្រុសដែលបានដឹកប្អូនស្រីមកដោយគាត់បានប៉ះពាល់ផ្ទាល់ក្រុមគ្រូពេទ្យបានឱ្យគាត់ធ្វើដំណើរទៅផ្ទះ​ ដោយដាក់ខ្លួនដាច់ដោយឡែក​ និងព្រឹកឡើងទៅយកសំណាក់ឲ្យបានលឿននិងកៀកបំផុតតាមតែអាចធ្វេីបាន។
ប្រភព PoliceCambo

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor