ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាស ជម្រាបជូនដល់សាធារណជនទាំងអស់នៅក្នុងរាជធានីភ្នំពេញមេត្តាជ្រាបថា ក្រសួងបាន អនុញ្ញាតជាផ្លូវការឲ្យសេវាសុខាភិបាលឯកជនចំនួន៣ ទីតាំង និងមានសិទ្ធិពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ.១៩ ។
សេវាសុខាភិបាលឯកជនទាំងនោះ បានទទួលសិទ្ធិធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ ផងដែរ ហើយសេវាសុខាភិបាលឯកជននោះ
មានឈ្មោះ និងអាសយដ្ឋានដូចខាងក្រោម ៖
១. មន្ទីរពទ្យ សង់ត្រាល់ ផ្ទះលេខ ៨២# ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
២. មន្ទីរពទ្យ រ៉ូយ៉ាល់ ភ្នំពេញ ផ្ទះលេខ ៨៨៨ ផ្លូវសហព័ន្ធរ៉ុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
៣.មន្ទីរពហុព្យាបាលវិសាលសុខ ផ្ទះលេខ៨០ ផ្លូវមុនីរ៉េត សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។