Sponsor

នៅព្រឹកថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញសេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធ ទាក់ទងទៅនឹងសារព័ត៌មានមួយចំនួនតូច​ ដែលបានចុះផ្សាយព័ត៌មានមិនពិត ចោទប្រកាន់ថាលោកវរសេនីយ៍ឯក​ ម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ​ កិបកេងថវិការបស់មន្ត្រី​ ទៅលេីការបែកចែកថវិការបស់សាលារាជធានីភ្នំពេញ​

ជាក់ស្តែងការចុះផ្សាយព័ត៌មានមិនពិត​ របស់សារព័ត៌មានមួយចំនួន​ ដែលមិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ​ និងច្បាស់លាស់​ បែរជាចុះផ្សាយទាំងមិនច្បាស់ធ្វេីឲ្យថ្នាក់ដឹកនាំ​ ក៏ដូចជាមជ្ឍដ្ឋានទូទៅមានការយល់ច្រឡំ​ ។ ដំណេីររឿងជាក់ស្តែងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ​ បានទទួលថវិកាពីផែនភស្តុភារ​ និងហិរញ្ញវត្ថុនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដែលជាការឧបត្ថម្ភរបស់សាលារាជធានីភ្នំពេញ សម្រាប់ផ្តល់ជូនកងកម្លាំងអនុវត្តវិធានការបិទខ្ទប់នៅតំបន់ក្រហមរាជធានីភ្នំពេញ​ រយ:ពេល​ ១៤ថ្ងៃ​ ដោយក្នុងផែនការត្រូវប្រេីប្រាស់កម្លាំងខណ្ឌចំនួន​ ១៣០នាក់​ ក្នុង​ ១៣គោលដៅ​ ជាក់ស្តែងកម្លាំងសរុបរបស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យមានរហូតដល់​ ២៤០នាក់​ ហេីយកម្លាំងដែលមិនមានក្នុងផែនការក៏បានចូលរួមជួយឆ្លាស់វេនគ្នាប្រចាំការតាមគោលដៅដូចគ្នា
ដូច្នេះហេីយទេីបពេលទទួលបានថវិកាសរុបភ្លាម​ លោកអធិការបានធ្វេីការកោះប្រជុំជាមួយលោកអធិការរង​ សួរទៅគ្រប់ប៉ុស្តិ៍​ គ្រប់គោលដៅ​ និងមន្ត្រីផងដែរ​ ដេីម្បីទទួលបានការឯកភាព​ និងចុះសម្រុងគ្នាជាមុន​ មុននឹងធ្វេីការបែកចែកថវិកានេះផង​ដែរ​ ព្រោះថាដោយការគិតគូរ​ និងយកចិត្តទុកដាក់របស់លោកអធិការ​ ក៏ដូចជាចង់ឲ្យកម្លាំងទាំងអស់ចំណុះអធិការមានការសាមគ្គីគ្នាល្អ​ ទេីបលោកអធិការសម្រេចចិត្តបែងចែកថវិការួមដែលបានទទួលមកនោះ​ ចែករំលែកពីការផ្តល់ជូនកម្លាំង​ ១៣០នាក់​ ទៅជាការបែកចែកជូនកម្លាំងសរុបចំនួន​ ២៤០នាក់វិញ​ ព្រោះថាកម្លាំងទាំងអស់សុទ្ធតែហត់​ និងធ្វេីការដូចគ្នា​ បេីទទួលបានតែ​ ១៣០​នាក់​ ហេីយ​ ១១០នាក់ទៀតធ្វេីការដែរ​ តែមិនបានទទួល​ នោះបាតុភាពនិងកេីតមានឡេីង​ ហេីយប្រាកដជាមានការអាក់អន់ចិត្ត​មិនសប្បាយចិត្ត​ ព្រោះធ្វេីការដូចគ្នា​ ម្នាក់បាន​ ម្នាក់អត់បាន​ ដូច្នេះហេីយនេះជាហេតុផលដែលលោកអធិការសម្រេចចិត្តបែងចែកថវិកាទាំងនោះឲ្យបានដល់កម្លាំងគ្រប់ៗគ្នាទាំងអស់​ ។

ក្រុមការងាររបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ក៏ដូចជាផែនភស្តុភា​ និងហិរញ្ញវត្ថុ​ ក្រោមការណែនាំរបស់ឯកឧត្តមស្នងការ​ តែងតែយកចិត្តទុកដាក់​ជានិច្ចក្នុងការពិនិត្យមេីលលេីការបែងចែកថវិកាទាំងនោះ​ ជាពិសេសឯកឧត្តមស្នងការតែងតែណែនាំដល់គ្រប់អង្គភាពចំណុះត្រូវបែងចែងថវិកាដល់មន្ត្រីឲ្យបានត្រឹមត្រូវ​ មិនឲ្យមានការបាត់បង់ឡេីយ​ ។

ដេីម្បីចូលរួមទប់ស្កាត់រាល់ព័ត៌មានមិនពិត​ ដែលចុះផ្សាយក្នុងន័យបង្ខូចកិត្តិយសរបស់នគរបាលជាតិ​ សូមសារព័ត៌មានមួយចំនួនតូចមេត្តាចូលរួមគោរពនូវវិជ្ជាជីវ:របស់ខ្លួនឲ្យបានត្រឹមត្រូវ​ មុននឹងចុះផ្សាយរាល់ព័ត៌មានទាំងឡាយណាដែលធ្វេីឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គល​ ឬអង្គភាព​ សូមធ្វេីការស្រាវជ្រាវ​ និងសាកសួរឲ្យបានច្បាស់លាស់ជាមុនសិន​ ព្រោះអង្គភាពនីមួយៗមានអ្នកនាំពាក្យជាអ្នកផ្តល់ព័ត៌មានពិតនិងច្បាស់លាស់​ ជាពិសេសកុំចេះតែចុះផ្សាយក្នុងគោលបំណងអាក្រក់ត្រឹមតែចង់ឲ្យផេករបស់ខ្លួនបានល្បីនោះឡេីយ ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor