header ads

Sponsor

អគ្គិសនីកម្ពុជា សូមបំភ្លឺករណីម្ចាស់គណនី Facebook ឈ្មោះ អាង កោះញែក ដែលមានឈ្មោះនៅលើវិក្កយបត្រអគ្គិសនី បឿន សំអាង បានបង្ហោះសារនៅលើបណ្តាញសង្គម Facebook ក្រុមការងារបានចុះពិនិត្យជាក់ស្តែងនៅ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ឃើញថា ទីតាំងអតិថិជនបានយកចរន្តអគ្គិសនីចែកចាយបន្តទៅឲ្យអ្នកប្រើប្រាស់ផ្សេងទៀត ផ្ទុយពីកិច្ចព្រមព្រៀងផ្គត់ផ្គង់អគ្គិសនីរវាងអតិថិជន និងអគ្គិសនីមណ្ឌលគិរី ដែលជាមូលហេតុធ្វើឲ្យការប្រើប្រាស់ របស់អតិថិជនមានការកើនឡើង។

ក្រុមការងារបានពិនិត្យប្រព័ន្ធនាឡិកាស្ទង់គឺ ប្រព័ន្ធនាឡិកាស្ទង់ដំណើរការធម្មតា និងត្រឹមត្រូវតាមបែបបទបច្ចេកទេស សម្ភារប្រើប្រាស់របស់អតិថិជនរួមមាន អំពូលភ្លើង កង្ហារ ទូរទឹកកក បញ្ចូលអាគុយ ម៉ូទ័រ និងឧបករណ៍បន្ទាប់បន្សំផ្សេងៗទៀត។ អតិថិជនបានទទួលស្គាល់ និងឯកភាពលើលទ្ធផលនៃការត្រួតពិនិត្យរបស់ក្រុមការងារ ព្រមទាំងបានធ្វើកិច្ចសន្យាបញ្ឈប់ការចែកចាយចរន្តអគ្គិសនីបន្តឲ្យអ្នកប្រើប្រាស់ផ្សេងទៀត។
ការរិះគន់តាមបណ្តាញសង្គម Facebook មិនមែនជាដំណោះស្រាយនោះទេ ដូចនេះប្រសិនបើអតិថិជនមានចម្ងល់ពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលអគ្គិសនី សូមអញ្ជើញមកបណ្តាសាខានៅរាជធានីភ្នំពេញ ឬអគ្គិសនីខេត្តចំណុះឲ្យអគ្គិសនី កម្ពុជាដោយផ្ទាល់ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទនៅលើវិក្កយបត្រ ឬទំព័របណ្តាញសង្គម Facebook ផ្លូវការរបស់ "អគ្គិសនីកម្ពុជា-EDC" ឬទំនាក់ទំនងទីស្នាក់ការកណ្តាលអគ្គិសនីកម្ពុជាតាមរយៈលេខទូរស័ព្ទ ១២៩៨ ទាំងនេះជានីតិវិធីនៃការដោះស្រាយ។ អាស្រ័យហេតុនេះសូមអតិថិជន និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post