បន្ទាប់ពីអធិការនគរបាលខណ្ឌមានជ័យ លោកវរសេនីយ៍ឯក ម៉េង វិមានតារា ប្រកាសច្រានចោល និងបដិសេធទាំងស្រុង បន្ទាប់ពីមានលេខទូរស័ព្ទ069359757 អះអាងថាជារូបលោក ហេីយបានទូរស័ព្ទទៅរករឿង ពូឈឹម ម្ចាស់ឱសថបុរាណ ភ្នំទ្រទ្រង់ ។
នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា
បុរសខាងលើនេះត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កោះហៅឲ្យចូលខ្លួន មកបំភ្លឺ ធ្វេីកិច្ចសន្យា ទទួលកំហុស និងបានថតជាវីដេអូសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន ដែលបានចោទប្រកាន់ខុសពីការពិតមកលេីលោកអធិការនគរបាលខណ្ឌមានជ័យ ។
ពេលនេះសមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវរកម្ចាស់លេខទូរស័ព្ទម្នាក់ទៀតដែលបន្លំខ្លួនជាអធិការខណ្ឌមានជ័យ ដេីម្បីចូលខ្លួនមកបកស្រាយបំភ្លឺលេីករណីបន្លំខ្លួនជាអធិការនេះផងដែរ ៕