header ads

Sponsor

​លោក ហេង ឡុង ប្រធាន​សមាគម​មិត្ត​សិល្បៈស្ម័គ្រចិត្ត​ជួយ​សង្គម​បាន​ឲ្យ​ដឹង​មុននេះ​ បន្តិច​ថា​ពិធី​ការិនី​កញ្ញា មាន ពេជ្រ​វី​តា ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ហើយ​។​

​លោក ហេង ឡុង លើកឡើងយ៉ាងដូច្នេះ​ថា​ បញ្ជូន​កញ្ញា ម៉ូ ដែល​ឈ្មោះ មាន ពេជ្រ​វី​តា ទៅ​ពន្ធនាគារ​ យោងតាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លេខ​៖ ៣២៣៩ “​ប​” ដឃ​ដ ចុះ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១​ដោយ​ចៅក្រម​ស៊ើបសួរ លោក កូយ សៅ នៃ​សាលា​ដំបូ​ង​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​កញ្ញា​ម៉ូ​ដែល​ឈ្មោះ មាន ពេជ្រ​វី​តា ទៅ​ពន្ធនាគារ ឬ​មណ្ឌល​ឃុំខ្លួន (​ម​២)​។ លោក​បន្ថែម​ថា​”​ខ្ញុំបាទ​ក្នុងនាម​សមាគម​សិល្បករ​ខ្មែរ​ កំពុង​តែ​ធ្វើការ​ជា​មួយ​នឹង​មេធាវី​ស្ម័គ្រ​ចិត្ត​ការពារ​ក្ដី​ជូន​ជនរងគ្រោះ​។ ខ្ញុំបាទ​នឹង​ជូន​ព័ត៌មាន​ថ្មី​ដល់​បងប្អូន​ដែល​ស្រឡាញ់​គាំទ្រ​ភាព​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post