ខេត្តកំពង់ឆ្នាំង ៖ប៉ូលិសអន្តរជាតិប្រចាំនៅកម្ពជា និងប៉ូលិសក្រសួងមហាផ្ទៃសហការគ្នារកឃើញថា ករណីអគ្គីភយ័ស្លាប់មនុស្សមួយគ្រួសារ៦នាក់រួមទាំងកូនក្នុងផ្ទៃ នៅខេត្តកំពង់ឆ្នាំង ជាករណីឃាតកម្ម ដែលបង្កឡើងដោយបុរសជាប្តី។

នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យនិង ជាស្នងការរងរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក ឧត្តមសេនីយត្រីយ៍ អ៊ៀ ប៊ុនធឿន ដែលបានបញ្ជាក់ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នេះ។

បើតាមលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា នៅថ្ងៃត្រង់នេះថា ឃាតកររូបនោះបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា រូបគេពិតជាបានសម្លាប់ប្រពន្ធ និងកូនអាយុ៣ឆ្នាំ ដោយសារប្រពន្ធជេរប្រទេចរូបគេមិនឈប់នៅយប់នោះ ក្រោយពីខឹងប្រពន្ធជេរមិនឈប់ រូបគេក៏បានយកកាំបិតចុងស្រួចចាក់ទៅលើប្រពន្ធចំនួន២កន្ត្រៃ ស្លាប់ភ្លាម និងបានទាត់កូនតូចអាយុ០៣ឆ្នាំអោយស្លាប់ផងដែរ បន្ទាប់មកដោយឃើញកូនអាយុ០៩ឆ្នាំម្នាក់ និងកូនភ្លោះអាយុ០៧ឆ្នាំ០២នាក់ទៀតយំស្លន់ស្លោ ឃាតករជាប្តីបានយកពូកមកបិតច្រកជណ្តើឡៅតឿមិនអោយកុមារទាំង០៣ចុះរួច ហើយក៏បានដុតសំលាប់ទាំងអស់តែម្តងទៅ
សូមជម្រាបជូនថាថា កាលពីវេលាម៉ោង៨និង៤០នាទីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២១នេះ មានករណីអគ្គិភ័យឆាបឆេះផ្ទះមួយខ្នងនៅត្រង់ចំណុចអ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យផ្ទះ១ខ្នង មានទំហំ ៧ម៉ែត្រគុណនឹង១២ម៉្រែត្រ សង់ពីដែកបាំងនិងប្រក់ស័ង្កសីឆេះខ្ទេចទាំងស្រុង ក្នុងហេតុការណ៍ឆេះផ្ទះនេះគឺមាន តែបុរសម្នាក់ឈ្មោះ នន់ សារ៉េត ដែលត្រូវជាប្តីដែលបានរួចខ្លួន ចំណែកប្រពន្ធនិងកូនចំនួន៦នាក់រួមទាំងកូនក្នុងផ្ទៃ បានស្លាប់ក្នុងភ្នក់ភ្លើងទាំងអស់ ។

ក្រោយពីហេតុការណ៍នេះសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានសហការជាមួយអង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តនៃក្រសួងមហាផ្ទៃ ធ្វើការស្រាវជ្រាវ ហើយបានដាក់ការសង្ស័យថា ករណីនេះជាករណីឃាតកម្ម ដែលបង្កឡើងដោយបុរសឈ្មោះ នន់ សារ៉េត អាយុ៤១ឆ្នាំម្នាក់ ត្រូវជាប្តីនិងឪពុករបស់ជនរងគ្រោះ។
បច្ចុប្បន្នសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីបន្តការស្រាវជ្រាវបន្ថែម ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor