ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង សួនកាណាឌីយ៉ា ខណ្ឌពោធិសែនជ័យ សរុបបានចំនួន ២៦នាក់ / វិជ្ជមាន ០១នាក់ ។

ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ ក៏បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង ផ្លូវលូ៥_ខណ្ឌមានជ័យ សរុបបានចំនួន ២៤៧នាក់ / វិជ្ជមាន ២៤នាក់ ។

ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង ផ្លូវទ្រុងមាន់_ខណ្ឌមានជ័យ សរុបបានចំនួន ៦៣៧នាក់ / វិជ្ជមាន ៤៧នាក់ ។


ចំណែកនៅទីតាំង វិហាយេស៊ូ_ច្រមុះជ្រូកស្ទឹងមានជ័យវិញ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ បានចុះយកសំណាកអ្នកដែលសង្ស័យ សរុបបានចំនួន ៣៤៦នាក់ /វិជ្ជមាន ២០នាក់ ៕

រូបភាព៖ TYDA

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post