ខ្លឹមសារទាំងស្រុងរបស់របស់មន្ត្រីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ដែលឆ្លងជំងឺកូវិដ១៩៖
សូមអគុណបងប្អូនទាំងអស់ដែលតែងតែបារម្មណ៍ពីពួកខ្ញុំ ចាប់ពីពេលដែលខ្ញុំចុះបេសកកម្ម ចូលរួមផ្សព្វផ្សាយ នឹងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីត១៩ រយៈពេលកន្លងមក ខ្ញុំតែងតែសង្ឃឹមថាពេលចប់បេសកកម្ម ខ្ញុំបានទៅជួបជុំក្រុមគ្រួសាររបស់ខ្ញុំវិញ តែអ្វីៗវាផ្ទុយពីការគិតទាំងស្រុង មិនទាន់បំពេញភារកិច្ចចប់ផង បែរជាត្រូវឆ្លងមកលើខ្លួនឯងវិញសោះ អ្វីដែលខ្ញុំសោកស្តាយបំផុត គឺខ្ញុំមិនអាចបំពេញភារកិច្ចខ្លួនឯងអោយបានចប់ចុងចប់ដើម
#ខ្ញុំសូមប្តេជ្ញាចិត្តថាបើមានឱកាសម្តងទៀតខ្ញុំនឹងលះបង់ដើម្បីប្រទេសជាតិរបស់ខ្ញុំ
#បងប្អូនដែលនៅតំបន់ក្រហមគួយល់ពួកខ្ញុំផង ជាពិសេសខ្ញុំសូមអគុណដល់ #ឯកឧត្តមប្រធានអង្គភាព នឹងថ្នាក់ដឹកនាំអង្គភាពអន្តរាគមន៍ទាំងអស់ដែលតែងតែយកចិត្តទុកដាក់ ខលមកសួសុខទុក្ខពួកខ្ញុំដែលជាកូនចៅជាប្រចាំ #ពេលមេខលមក គាត់មានប្រសាសន៍ថា ជូនពរបងប្អូនទាំងអស់គ្នាឆាប់ជាសះស្បើយពីជំងឺ ពេលនោះពួកខ្ញុំម្នាក់ៗសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបានឡើយ ហាក់ដូចជា ជាពីជំងឺនេះភ្លាមៗចឹង ៕
រូបភាព៖ ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣