តុលាការដោះលែង កូនបង្កើតនិងកូនប្រសារ លោកឧកញ៉ា ហេង សៀ អោយមានសេរីភាពឡើងវិញនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នេះ ដោយយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រង់ចំណុចទី៣ បានបញ្ជាក់ថា «អយ្យការរាជធានីភ្នំពេញ បានទទួលពិនិត្យយ៉ាងម៉ត់ចត់នូវលទ្ធផលនៃការស៊ើបអង្កេតករណីខាងលើនេះ និង បានសម្រេចដោះលែងឈ្មោះ ឃន ឈុនតារា និង ឈ្មោះ តាំង គីមហៀង និង សម្រេចបន្តការស៊ើបអង្កេតស្រាវជ្រាវនៃការផលិតរូបភាពអាសអាភាស ដែលត្រូវបានចែកចាយតាមបណ្តាញសង្គម ដែលអំពើផលិតរូបភាពអាសអាភាស ដើម្បីចែកចាយជាសាធារណៈ នេះ គឺ ជាអំពើធ្វើអោយប៉ះពាល់ដល់ប្រពៃណី សីលធម៌សង្គម និង សេចក្តីថ្លៃថ្នូររបស់ស្ត្រី និង ដែលត្រូវផ្តន្ទាទោសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»។


លោក​ ឃន​ ឈុនដារ៉ា និង​ ភរិយា​ បានទទួលស្គាល់ថា​ពិត​ជាបាន​ជ្រេីស​រេីស​មនុស្ស​ពីរ​នាក់​មក​ដេីរតួរត្រាប់តាម​អង្គហេតុ​នៃជម្លោះ​រវាង​ ឧកញ៉ា​ ហេង​ សៀ​ និង​កញ្ញា​ មាន​ពេជ្ររីតា​ ពិត​មែន​ ប៉ុន្តែពុំមានភស្តុតាង​នៃការផលិតវីដេអូ​អាសអាភាស​នោះទេ​។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor