header ads

Sponsor

រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ ដែលធ្លាប់បានទាក់ទងជាមួយអ្នកវិជ្ជមានកូវិដ១៩ខាងលើ នៅហាងកាហ្វេ ប៉ាង រ៉ា នៅភូមិត្រោក ឃុំឈើទាល ទល់មុខផ្ទះលក់ដូរ ឈ្មោះ ទូច ស្រីណេត និងទីតាំងតារាងបាល់ ផ្ទះឈ្មោះ ងួន វាសនា នៅភូមិត្រោក ឃុំឈើទាល ទល់មុខផ្ទះលក់ដូរ ឈ្មោះ ទូច ស្រីណេត សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ។ 
ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវិដ១៩ ដែលមានទីតាំងនៅមុខទីស្នាក់ការគណបក្សCPPឃុំក្រោលគោ ឬទំនាក់ទំនងលេខ 0977816403 ឬទំនាក់ទំនងមកក្រុមការងារ 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។ 
 សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕
 ប្រភព និងរូបភាព៖ រដ្ឋបាលខេត្តស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post