បច្ចុប្បន្ននេះ ជាយុគសម័យទំនើប ដូច្នេះហើយទើបទូរសព្ទដៃបានក្លាយជាឧបករណ៍សំខាន់មួយ សម្រាប់ទំនាក់ទំនង និងស្វែង រកព័ត៌មានផ្សេងៗ បានយ៉ាងងាយស្រួល។ ក្នុងនោះផងដែរ កម្មវិធីលើទូរសព្ទដៃ ក៏កំពុងតែអភិវឌ្ឍអោយស្រប ទៅនឹងអ្វីដែលថ្មី និងសម្បូរបែបដើម្បីឆ្លើយតបទៅនឹងការប្រើប្រាស់ និងការចង់បានរបស់សាធារណជន។ 
ដូចគ្នានេះដែរ កម្មវិធីទូរសព្ទដៃ Borey Peng Huoth Mobile App (ផ្តោតលើផ្នែកអចលនទ្រព្យ)ដែលបានបង្កើតឡើងដំបូងគេបង្អស់ ក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៦ មក បានធ្វើកំណែទម្រង់ជំនាន់ថ្មី ទាំងទូរសព្ទប្រើប្រាស់ប្រព័ន្ធ IOS និងប្រព័ន្ធ Android ដែលនឹងផ្តល់ជូនអតិថិជន នូវបទពិសោធន៍នៃការប្រើប្រាស់ជាមួយ បច្ចេកវិទ្យាកាន់តែទំនើប និងសម្បូរបែប។ 
សម្រាប់កំណែទម្រង់ជំនាន់ថ្មីនេះ មានមុខងារជាច្រើន ដែលអាចផ្តល់ជូនអតិថិជនក្នុងការស្វែងរកបាននូវព័ត៌មានកាន់តែលម្អិត និង​រហ័សទាន់ចិត្ត ក្នុងការណែនាំ ពីប្រភេទលំនៅដ្ឋាន ប្រភេទគម្រោង និងព័ត៌មានផ្សេងៗដូចជា ព័ត៌មានកម្ចីធនាគារដែលជាដៃគូ ការគណនាប្រាក់កម្ចីបង់រំលស់ លេខទូរសព្ទសង្គ្រោះបន្ទាន់ ដំណឹងជ្រើសរើសបុគ្គលិក និង ព័ត៌មានអចលនទ្រព្យថ្មីៗចុងក្រោយ ។ល។ 
 អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត កម្មវិធីទូរស័ព្ទដៃនេះ បានផ្តល់ជូននូវការបញ្ចុះតម្លៃយ៉ាងច្រើន សន្ធឹកសន្ធាប់ពីដៃគូរសហការដល់អតិថិជនបុរី ប៉េង ហួត ដោយគ្រាន់តែបង្ហាញពីអត្តសញ្ញាណនៃកាតសមាជិករបស់បុរី ប៉េង ហួត តែប៉ុណ្ណោះ។
 ចង់ជ្រាបច្បាស់ថា តើកម្មវិធីទូរសព្ទដៃ Borey Peng Huoth Mobile App ផ្លាស់ប្តូរទម្រង់បែបណា លោកអ្នកអាចទាញយកកម្មវិធី បុរី ប៉េង ហួត Mobile Application ដោយគ្រាន់តែធ្វើតាមការណែនាំតាមរយៈតំណរភ្ជាប់នេះ https://bit.ly/2rD9FnY សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: sale@penghuoth.com ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor