header ads

Sponsor

​ភ្នំពេញ​៖ ​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១ បានចុះបង្ក្រាបនៅទីតាំង​លក់​អាល់កុល​តាម​អន​ឡាញ​(Online)​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ត្រូវបាន ​បាន​រកឃើញ​វត្តមាន​អាល់កុល​ក្លែងក្លាយ ឬ​សារធាតុ​មេ​តា​ណុល​ចំនួន ១៨៣​កាន ស្មើនឹង ៥,៤៩០​លីត្រ និង​ត្រូវបាន​រឹបអូស​យកទៅអនុវត្ត​តាម​នីតិវិធី​ច្បាប់​។​


​សូមបញ្ជាក់ថា អំឡុង​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ “​សហគមន៍​២០​កុម្ភៈ​” អាល់កុល​ក្លែងក្លាយ​ចំនួន ៤០,៦២៥​លីត្រ ប្រមាណ​ជាង ៤០​តោន​ហើយ ត្រូវបាន​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បង្ក្រាប​ជា​បន្តបន្ទាប់​តាម​បណ្តា​រាជធានី ខេត្ត​មួយចំនួន​។​

​ទន្ទឹមនឹងនេះ មន្ត្រី​អគ្គនាយកដ្ឋាន​នេះ ក៏បាន​អំពាវនាវ​ដល់​អាជីវករ​លក់ដុំ លក់រាយ ម្ចាស់​ឱសថស្ថាន ម្ចាស់​ផ្សារ​ទំនើប និង​អ្នក​នាំចូល​ផលិតផល​អាល់កុល​ទាំងអស់ កុំ​យក​សារធាតុ​មេ​តា​ណុល​បន្លំ​ជា​អាល់កុល​លក់​ជូន​ប្រជាពលរដ្ឋ​។ សកម្មភាព​នេះ មិន​ត្រឹមតែ​មិនអាច​ទប់ស្កាត់​ការចម្លង​មេរោគ ឬ​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើ​ប៉ុណ្ណោះ​ទេ ថែមទាំង​នាំ​ដល់​ការ​ប្រឈម​ចំពោះ​ច្បាប់​ដល់​ខ្លួន​ថែម​ទៀតផង​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post