header ads

Sponsor

ក្រោយពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាប្រកាសថា ដេវិដ ឆាណាយវ៉ា ដែលមានហ្វេសប៊ុកឈ្មោះថា កូនមានវាសនា មិនមែនជាមេធាវីនៃព្រះរាជាណាចក្រកម្ពុជានោះ ភ្លាមៗនោះដែរ គឺយប់ថ្ងៃ១៩ ខែឧសភា នេះ សមីខ្លួនក៏បានចេញការបញ្ជាក់ ក៏ដូចជាការឆ្លើយតបផងដែរ ដោយលើកឡើងថា៖

ខ្ញុំសូមបញ្ជាក់ជូនថា​ ការអះអាងថាជាមេធាវី​ នាពេលកន្លងមក​ ព្រោះខ្ញុំជាមេធាវីនៅបរទេស​ និងបានចុះបញ្ជីនៅបរទេសរហូតដល់សព្វថ្ងៃ​ ទេីបខ្ញុំទម្លាប់និយាយពាក្យមេធាវី​ នេះរហូតដល់សព្វថ្ងៃ។
ដោយឡែក​ចំពោះករណីលុបឈ្មោះខ្ញុំនៅខណៈមេធាវីកាលពីឆ្នាំ2003 ពិតជាមានមែន​ មិនបានសម្រេចទេ ហេីយរឿងនោះបន្តរហូតដល់ឆ្នាំ2005ត មានសជណ​ មួយពីសម្តេចតេជោ​ ពុក​ នឹងមានរឿងស្មុកស្មាញជាច្រេីនទៀតពាក់ព័ន្ធនឹងករណីលុបឈ្មោះនេះ។ ពេលវេលា​កន្លងហួសហេីយ​ ខ្ញុំនៅតែគោរពស្រលាញ់បង​ គី​ តិច​ ជាចាស់ទុំ​ និងជាបងប្រុសល្អម្នាក់។
បេីការនិយាយកន្លងមក​ ធ្វេីអោយមានការភ័ន្តច្រលំ​ ខ្ញុំសូមភ័យទោសចំពោះការយល់ច្រលំនេះ​ និងចំពោះគណៈមេធាវីកម្ពុជាយេីង។ ខ្ញុំទេីបតែទំនេរមួយរយៈនេះ​ ហេីយមានវត្តមានច្រេីននៅលេីFacebook ។
ខ្ញុំសង្ឃឹមគណៈមេធាវីនឹងផ្តល់នីតិសម្បទាអោយខ្ញុំវិញនាពេលអនាគត​ ខ្ញុំសូមអរគុណសម្តេចតេជោពុក​ ដែលផ្តល់សជណ​ នាពេលកន្លងមក។ ខ្មែរស្រលាញ់ខ្មែរ​ ខ្មែរយេីងរួមគ្នាកសាងសង្គមជាតិ​ ក្រោមម្លប់សន្តិភាព​ ខ្ញុំដេីរតាមមាគ៍ាសម្តេចពុកជានិច្ច។

ដោយគោរពរាប់អាន​ ពីកូន​ មានវាសនា៕

ចុចអាន៖ គណៈមេធាវី ៖លោក ដេវិដ ឆាណាវា មិនមែនជាមេធាវីទេ ត្រូវបានលុបឈ្មោះតាំងពីឆ្នាំ២០០៣ !

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post