គណៈមេធាវីប្រកាសថា ឈ្មោះ ដេវិដ ឆាណាយវា មិនមែនជាមេធាវីនោះទេ ពីព្រោះត្រូវបានលុបឈ្មោះតាំងពីឆ្នាំ២០០៣មកម្លេះ។
នៅថ្ងៃនេះគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាប្រកាសថា ដេវិដ ឆាណាយវា ដែលមានហ្វេសប៊ុកឈ្មោះថា កូនមានវាសនា មិនមែនជាមេធាវីនៃព្រះរាជាណាចក្រកម្ពុជានោះឡើយ។
បុគ្គលរូបនេះបានអះអាងថាខ្លួនជាមេធាវីនិងបានបកស្រាយរឿងក្តីរវាងកញ្ញា មាន ពេជ្ររីតា និង ឧកញ៉ា ហេង សៀ ធ្វើអោយសាធារណជនយល់ច្រលំថាបុគ្គលរូបនេះគឺជាមេធាវី។
គណៈមេធាវីបានទាមទារអោយឈ្មោះ ដេវិដ ឆាណាយវាកែតម្រូវ ការអះអាងរបស់ខ្លួនឡើងវិញ៕