Sponsor

បន្ទាប់ពីបានឃេីញរូបភាពវីដេអូករណីហិង្សាបង្កឡេីងដោយកូនប្រុសបង្កេីតយកដែកវាយទៅលេីឪពុកបស់ខ្លួន​យ៉ាងសាហាឃោរឃៅ លេីបណ្តាញសង្គមហ្វេសបុកភ្លាម​ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានធ្វេីការស្រាវជ្រាវភ្លាម​ និងបានដឹងថាករណីនេះកេីតឡេីងនៅវេលាម៉ោង​ ១០:៣០នាទីព្រឹក​ថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២១​ ត្រង់ចំណុច​ភូមិសំរោង សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​
ករណីនេះកេីតឡេីងដោយសារនៅពេលដែលជនរងគ្រោះជាឪពុកកំពុងលក់ដូរ​នៅមុខផ្ទះ​ កូនប្រុសជាជនបង្កបានកាត់បំផ្លាញខ្សែភ្លេីង​ និងវាយកំទេចអំពូលភ្លេីង​នៅក្នុងផ្ទះ ទេីបជនរងគ្រោះបានស្តីបន្ទោសទៅលេីកូនរបស់ខ្លួន​ ដោយមានការខឹងនឹងឪពុករបស់ខ្លួនដែលបានស្តីបន្ទោស​ ភ្លាមៗនោះកូនប្រុសទមិឡម្នាក់នេះ​ បានទៅយកបំពង់ទីបដែកមកវាយលេីឪពុកបង្កេីតរបស់ខ្លួនបង្កឲ្យរងរបួសបែកក្បាល​ និងរបួសត្រង់ដៃ​ ។
ឪពុកជនបង្កក៏បានដាក់ពាក្យបណ្តឹងរួចរាល់ហេីយ​ ពេលនេះសមត្ថកិច្ចជំនាញនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ​ កំពុងតែស្វែងរកចាប់ខ្លួនជនបង្កដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់​ ៕​ប្រភព​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor