ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្មបានលើកឡើងថា កុំបោះបង់ចោលផ្លែស្វាយតាមដងផ្លូវ ពីព្រោះជាការបង្កើតប្រភពរុយផ្លែឈើ ដែលបង្កើនការវាយលុករាតត្បាតចម្ការ​ស្វាយនៅរដូវបន្ទាប់ វានឹងបង្កើនការខូចខាត និង មិនអាចនាំស្វាយទៅកាន់ទីផ្សារអន្តរជាតិបាន។

ការលើកឡើងដូច្នេះដោយសារតែនៅឆ្នាំនេះ តម្លៃស្វាយកែវរមៀតបានធ្លាក់ចុះខ្លាំង បង្ខំអោយកសិករប្រមូលផលរួចចាក់ចោលតាមទីសាធារណៈនានា តាមផ្លូវលំ ឫប្រឡាយ ជាដើម។
កសិករដាំស្វាយអោយដឹងថា ឆ្នាំនេះស្វាយមួយគីឡូ តម្លៃ​បានពី ១០០ ទៅ ២០០ រៀលប៉ុណ្ណោះ គឺមិនរួចថ្លៃថ្នាំ ថ្លៃប្រេង និង កម្លាំងពលកម្មនោះទេ។
បើតាមលោក ហ៊ាន វណ្ណហន ការចាក់ស្វាយចោលពាសវាលពាស នឹងធ្វើអោយដង្កូវចាប់ផ្តើមពងបន្ទាប់ពី ២ទៅ៣សប្តាហ៍ នឹងបង្កជាមេរោគរាតត្បាតដល់ប្រភេទផ្លែឈើនានានារដូវ​ក្រោយៗទៀត​ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor