Sponsor

គិតម៉ោង៧ព្រឹកដល់ម៉ោង១២ ថ្ងៃទី២៤ ខែឧសភា ២០២១ អាជ្ញាធរ និងមន្រ្តីសុខាភិបាល បានរកឃើញមនុស្សចំនួន១១ផ្សេងទៀតមានវិជ្ជមានកូវីឌ១៩ ដោយនឹងកំពុងបន្តស្វែងបន្ថែមទៀត។

បើតាមការបញ្ជាក់របស់លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង គូសបញ្ជាក់នៅថ្ងៃទី២៤ ឧសភាថា តួលេខថ្ងៃនេះ បើធៀបនឹងកាលពីថ្ងៃទី២៣ ឧសភា រកឃើញត្រឹមតែចំនួន២៣នាក់។ ភូមិដែលរកឃើញអ្នកឆ្លងកូវីដច្រើនជាងគេ គឺភូមិវាលជើង និងភូមិត្រពាំង នៅក្នុងឃុំស្រែអំបិល។

ទាក់ទិនបញ្ហាប្រឈមនេះដែរ លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល អះអាងថា ក្រុមការងាររដ្ឋបាលស្រុកត្រៀមរួចរាល់ហើយនូវអគារសម្រាប់ពិនិ្យតព្យាបាលអ្នកជំងឺកូវីដ១៩ថ្មីនៅក្នុងបិរវេណវិទ្យាល័យស្រែអំបិលចំនួន២អគារ មាន៨បន្ទប់។ ប្រសិនបើមន្ទីរពេទ្យបង្អែកស្រុក ខ្វះខាតទីកន្លែងព្យាបាល។
លោកអភិបាលស្រុកស្រែអំបិល ក៏បានសង្កេតឃើញថា នៅម៉ោងនេះ ប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរមន្រ្តីជំនាញបានល្អប្រសើរពុំមានការគេសវេសអ្វីនោះទេ។ ទៀតសោត ប្រជាពលរដ្ឋដែលមានការសង្ស័យសុខភាពក៏ហ៊ានរាយការណ៍ផ្តល់ព័ត៌មានមកក្រុមគ្រូពេទ្យផងដែរដោយមិនលាក់លៀមព្រោះតែក្តីបារម្ភ។
ប្រភព: មន្ទីរព័ត៌មានខេត្តកោះកុង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor