header ads

Sponsor

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ទុកពេលឲ្យ១សប្តាហ៍ ដោយតម្រូវឲ្យម្ចាស់អាជីវកម្ម ត្រូវរុះរើចេញជាបន្ទាន់ចំពោះផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរទាំងអស់ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។

នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ស្តីពី ការរុះអីស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀ ៖នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ចេញសេចក្ដីប្រកាសនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២១នេះ។

គ្រប់ម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន ភេសជ្ជៈដ្ឋាន និងក្រុមហ៊ុនចែកចាយស្រាបៀទាំងអស់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺជ្រាបថា កន្លងមក រដ្ឋបាលខេត្តកំពង់ស្ពឺបានសង្កេតឃើញថា មានការតម្លើងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀ ជាច្រើននៅតាម បណ្តោយចិញ្ចើមផ្លូវសាធារណៈនានា ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលបានធ្វើឱ្យបាត់បង់នូវសោភ័ណ្ឌភាព សេចក្តីថ្លៃថ្នូរ របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។


ជាមួយគ្នានេះ រដ្ឋបាលខេត្តសូមថ្លែងនូវការកោតសសើរចំពោះការចូលរួមសហការពីបណ្តាម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន និងភេសជ្ជៈដ្ឋានមួយចំនួនក្នុងការរុះរីជាបន្តបន្ទាប់ ដែលជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ស្ពឺ។

ដើម្បីមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ ជាពិសេសលើកកម្ពស់សេចក្តីថ្លៃថ្នូរ និងរក្សាបានសោភ័ណ្ឌភាព នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តសូមស្នើឱ្យ លោក-លោកស្រី ជាម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយ ស្រាបៀទាំងអស់ ដែលមានការដាក់តាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀនៅខាងមុខហាង ឬ ជាយីហោហាងគ្រប់ ប្រភេទ ដែលបានដាក់តាំងផ្សព្វផ្សាយនៅលើចិញ្ចើមផ្លូវសាធារណៈដែលច្បាប់បានកំណត់ ត្រូវធ្វើការរុះរីចេញជា បន្ទាន់ ដោយទុករយៈពេល ០១សប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

ករណីផុតកាលបរិច្ឆេទកំណត់ខាងលើ គ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀទាំងអស់ ដែលពុំទាន់បានធ្វើការរុះរើ រដ្ឋបាលខេត្តនឹងចាត់នីតិវិធីរដ្ឋបាលធ្វើការរុះរើ ដោយបន្ទុកចំណាយ និង រាល់ការខូច ខាត គ្រប់ម្ចាស់អាជីវកម្មទាំងអស់ជាអ្នកទទួលខុសត្រូវ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post