header ads

Sponsor

កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២១ម្សិលមិញនេះ ដេននី ក្វាន់ បានបង្ហោះវីដេអូនិងសារដ៏គួរអោយភ្ញាក់ផ្អើល ទាក់ទងនឹងសណ្ឋាគារ សមុទ្រមាស ( Gold Sea Hotel) នៅក្រុងកំពង់សោមលួចបង្កប់កាមេរ៉ា។

នៅរសៀលថ្ងៃទី ២៦ ឧសភានេះ ស្រាប់តែលោក ផែង វណ្ណៈ ចោទជាសំណួរសួរថា៖ តេីយុត្តិធម៌បែបណាដែលអ្នកចង់បាន​ ?
ជនល្មេីស​ជាម្ចាស់​សណ្ឋាគារ​ដែល​លួច​ដាក់​បង្កប់​កាមេរ៉ា​តាមបន្ទប់​ ត្រូវសមត្ថកិច្ចចាប់ខ្លួន​ហេីយ​​តុលាការ​ចេញដីកាឃុំខ្លួន​រួចហេីយ​ តាំងពីថ្ងៃទី​ ២៨​ ខែ​ តុលា​ ឆ្នាំ​ ២០២០​ មកម្ល៉េះ​ ។ ចំណែក​សណ្ឋាគារ​ក៏បិទមិនអោយ​ធ្វើ​អាជីវកម្ម​ដែរ​ ។ ចំពោះ​ការសងជំងឺចិត្ត​ គឺ​ ១ម៉ឺន​ដុល្លារ​ ។ ដោយសារតែ​ជំងឺ​ចិត្ត​ ១ម៉ឺន​ដុល្លារ​ មិនឆ្លេីយតបតាមការទាមទាររបស់ខ្លួន​ចំនួន​ ១០​ ម៉ឺន​ ដុល្លារ​ ក៏ផ្ទុះសម្រែកថា​ អយុត្តិធម៌​ ? ក្រៅ​ពី​សម្រែក​ពាក្យ​ អយុត្តិធម៌​ គាត់​បានលេីកយកបញ្ហា​កិត្តិយស​ស្ត្រី​ខ្មែរ​មកដាក់​ពីមុខ​ហាក់​ដូចគាត់​ស្រលាញ់​កិត្តិយស​ស្ត្រី​ខ្មែរ​ខ្លាំង​ណាស់​ ។ តែបេីមេីលពី​សកម្មភាព​ និង​ បងប្អូន​គាត់​វិញ​ គឺ​ មិនដែល​អោយតម្លៃ​ស្ត្រី​ខ្មែរ​ទេ​ ពួកគាត់​ស្លៀកពាក់​សិចស៊ី​ និង​ស្រែក​ជេរ​បញ្ចោរ​ដោយពាក្យ​អសុរោះ​តាម​បណ្ដាញ​សង្គម​គួរអោយស្អប់ខ្ពេីម​ ។

តេី​ការស្រែកជេរ​បញ្ចោរ​គេ​តាម​ហ្វេសប៊ុក​កន្លងមក​ក៏ដូចជាការស្លៀកលិចលេីលិចក្រោម​ ជាការលេីកកិត្តិយសស្ត្រីខ្មែរឬ​ ?

សរុប​សេចក្ដី​មក​ បេីបាន​ ១០​ ម៉ឺន​ដុល្លារ​ តាមការ​ទាមទារ​ គឺ​ពួក​យើង​មិនដឹងរឿងនេះទេ​ ។

រូបម្ចាស់សណ្ឋាគារ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post