កងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត បន្ទាយមានជ័យ យប់ថ្ងៃទី២៥ ឈានចូល ថ្ងៃទី២៦ ខែឧសភា បានចុះស៊ើបអង្កេតស្វែងរកមុខសញ្ញាមេខ្យល់ ចាប់ខ្លួនបញ្ជូនឲ្យសមត្ថកិច្ចជំនាញចាត់ការតាមផ្លូវច្បាប់។
មេខ្យល់ត្រូវបានចាប់ខ្លួននៅចំណុច ភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួមជាមួយពលករខ្មែរចំនួន ៤នាក់ ស្រី ម្នាក់ បំរុងលួចឆ្លងដែនចូលប្រទេសថៃ ដឹកនាំដោយវរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងខេត្ត ដែលសហការជាមួយ កម្លាំង ផ្នែកសឹករងប៉ោយប៉ែត និង កងរាជអាវុធហត្ថក្រុង ។
កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត បានចាប់ខ្លួន មេខ្យល់ ១-ឈ្មោះ ជួន ចំណាប់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
២-ឈ្មោះ ចាន់ ស្រី ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត
៣-ឈ្មោះ វី ចិត្រា ភេទប្រុសអាយុ៣២ឆ្នាំ
ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
រូបភាព កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ