Sponsor

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ ចុះពិនិត្យ និងសួរសុខទុក្ខ ក្រុមគ្រូពេទ្យជួរមុខរបស់ តំបន់ ប្រតិបត្តិការ សឹករង បន្ទាយមានជ័យ ដែលកំពុងបំពេញប្រតិបត្តិការ យកសំណាកជូនប្រជាពលរដ្ឋខែ្មរ និងជនបរទេស ស្ថិតនៅក្នុង ភោជនីដ្ឋាន ហ្គោលឌិនស្ទូចត្រី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

គួរកត់សំគាល់ថា ក្រុងប៉ោយប៉ែត នៅតែបន្តរកឃើញចំនួន នៃអ្នកវិជ្ជមានជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ដោយនៅថ្ងៃទី២៥ឧសភា ២០២១ បានរកឃើញអ្នកវិជ្ជមានកូវិដ១៩ថ្មីចំនួន៦០នាក់ទៀត ។
សូមបញ្ជាក់ថា ស្ថាប័នកងកម្លាំងប្រដាប់អាវុធ បានប្តូរឯកសណ្ឋានពណ៌ស សហការជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត ចូលសមរភូមិមុខប្រយុទ្ធរួមមាន តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន បានគូសបញ្ជាក់ថា កងកម្លាំង គឺបានសហការជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល បានធ្វើប្រតិបត្តិការរួមគ្នាដោយយកចិត្តទុកដាក់ ជួយពន្លឿនការយកសំណាក ដើម្បីជួយទប់ស្កាត់ និងកាត់ផ្តាច់អោយខានតែបាននៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទៅបណ្តាតំបន់ផ្សេងទៀត៕
រូបភាពៈ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor