Sponsor

-ក្រុមការងារព័ត៌មាន​និងប្រតិកម្មរហ័សនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​ មានកិត្តិយស​សូមជម្រាបជូនសាធារណជន​ ជាពិសេសបងប្អូននិយមប្រេីប្រាស់បណ្តាញសង្គមបានជ្រាបថា​ ថ្មីៗនេះអ្នកប្រេីប្រាស់បណ្តាញសង្គមបានចែករំ​លែក​នូវរូបភាពឃ្លីបវីដេអូ​មុស្សស្រីម្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាពបេីកជ្រេពេញផ្លូវ​ បង្កឱ្យអ្នកធ្វេីដំណេីរចាប់អារម្មណ៍និងសម្តែងការហួសចិត្តចំ​ពោះសកម្មភាពមួយនេះ។

ទទួលបានព័ត៌មាននេះពីក្រុមការងារប្រតិកម្មរហ័​សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ បានដាក់បទ​បញ្ជាដល់សមត្ថកិច្ចនគរបាលស្រុកមោងឫស្សីដែល​មានលោកវរសេនីយ៍ឯក​ ស​ គឹមឡុង​ ជាអធិ​ការនគរបាលស្រុក​ ធ្វេីការស្រាវជ្រាវជាប​ន្ទាន់។
នារសៀលថ្ងៃទី២៧ខែ​ឧសភា​ឆ្នាំ​២០២១​ នេះសមត្ថ​កិច្ចនគរបាលស្រុកមោងឫស្សីបានស្វែងរកឃេីញ​ សាមីខ្លួនដែលជាក្មេងស្រី​ មានអាយុទេីប​តែ​១៥ឆ្នាំ​ រស់នៅស្រុកមោងឫស្សី​ ជាអ្នកជិះម៉ូតូជ្រេពេញផ្លូវពីថ្ងៃមុន។ ក្រោយពីបានទទួលស្គាល់នូវកំហុសឆ្គង​ សមត្ថកិច្ចនគរបាលបានធ្វេីការអប់រំណែនាំ​ឱ្យបញ្ឈប់សកម្មភាពបែបនេះទៀត​ និងបានប្រគល់ជូនអាណាព្យាបាលអប់រំនៅមូល​ដ្ឋានបន្តទៀត។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការ​ចូលរួមសហការណ៍ផ្តល់ព័ត៌មានពីគ្រប់មជ្ឈដ្ឋាន​ដល់សមត្ថកិច្ចនគរបាល​ ជាមួយនេះសូមអំ​ពាវ​នាវដល់ប្អូនៗយុវជន​ យុវតី​ ទាំងអស់មេត្តាកុំយកគំរូដែលមិនល្អ​ ដូចក្នុងករណីមួយនេះ​ ដែល​នាំបង្កឱ្យប៉ះពាល់ដល់កិត្តិយសបុគ្គល​ក៏ដូចក្រុមគ្រួសារ​ផងដែរ​ ។
ដូចបានជម្រាបជូនខាងលេី​ សូមសាធារណជន​ អ្នកនិយមប្រេីប្រាស់បណ្តាញសង្គម​មេត្តាជ្រាប​ សូមអរគុណ៕(ក្រុមការងារប្រតិកម្មរហ័ស)By kosal!@@@

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor