header ads

Sponsor

ធ្មេចបើកធ្មេចបើកពាក់កណ្តាលឆ្នាំ2021 បាត់ទៅហើយ! ពេលវេលារំកិលទៅមុខយ៉ាងលឿន ប្រៀបដូចជាល្បឿន នៃរលកវិស័យទិចណូឡូជី ដែលកំពុងមានការរីកសុះសាយខ្លាំងនៅលើពិភពលោក។

បើទោះបីជាបច្ចុប្បន្នកំពុងតែមានវិបត្ថិនៃជម្ងឺដ៏កាចសាហាវនៅជុំវិញពិភពលោកយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើការរាំងស្ទះនូវវិស័យមួយនេះឡើយ!

យ៉ាងណាមិញ យើងទទួលបានដំណឹងមកថា ក្រុមហ៊ុនផលិតផលចល័តស្មាតហ្វូន vivo ប្រចាំប្រទេសកម្ពុជា បានបញ្ចេញនូវរបាយការថ្មី ជាមួយនឹងការត្រៀមបង្ហាញចេញនូវវត្ថមានស្មាតហ្វូនរបស់ខ្លួនមួយម៉ូឌែលនៃត្រកូល vivo V Series ដើម្បីធ្វើការប្រកួតប្រជែងលើទីផ្សារនា ខែមិថុនា ឆ្នាំ2021 នេះផងដែរ។

ស្មាតហ្វូន vivo V Series បើតាមការបញ្ជាក់មកគឺក្រុមហ៊ុនបានធ្វើការកំណែទម្រង់ដោយផ្តោតសំខាន់ទៅលើរចនាបទផ្នែករូបរាងកាន់តែស្តើង ប្រពន្ធ័កាមេរ៉ាសែលហ្វីបង្កប់នូវ Flash ជំនួយពីរគ្រាប់ នៅក្នុងការថតរូបនាពេលរាត្រីឲ្យកាន់តែមានភាពល្អប្រសើរ ហើយនឹងធ្វើយ៉ាងណាឲ្យកាមេរ៉ាថតរូប ក៏ដូចជាវីដេអូនៅលើម៉ូឌែលនេះឲ្យកាន់តែមានភាពច្បាស់ដូចធម្មជាតិ ជាមួយនឹងស្ថេរភាពនៅក្នុងការថតឲ្យកាន់តែមានលំនឹងប្រសើរជាងមុនដោយប្រើនូវបច្ចេកវិទ្យា OIS ហើយនឹងមានមុខងារ លក្ខណះពិសេសៗដ៏ទំនើបជាច្រើនទៀត។ចំពោះលក្ខណៈសម្បត្តិរបស់វាយ៉ាងណាយើងនឹងបានដឹងកាន់ច្បាស់នូវពេលវាបង្ហាញវត្តមានជាផ្លូវការណ៍។

ហើយប្រសិនជាបងប្អូនចង់ដឹងអំពីព័ត៌មានលំអិតបន្ថែមថ្មីៗទាក់ទងនឹង vivo V Series បងប្អូនអាចធ្វើការតាមដាននៅលើគេហទំព័ររបស់ផេកផ្លូវការ vivo ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post