នៅវេលាម៉ោង ៩ៈ០០នាទីព្រឹក ថ្ងៃ សុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ ២០២១នេះ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានចុះបិទទីតាំងឃ្លាំងស្តុកទំនិញ (ស្តុកខារ៉ាបាវ) របស់ឈ្មោះ ស ពុទ្ធា មានកម្មករសរុប ៥៣ នាក់ ដែលមានទីតាំង ស្ថិតនៅឃ្លាំងលេខ ៤៧០ ក្រុមទី៣ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

👉 ដែលមានសមាសភាពចូលរួម
១. លោកស្រី សឹង មុំ ចៅសង្កាត់ស្តីទី សង្កាត់ស្ទឹងមានជ័យ១
២. លោកអនុ.ឯក សន ភឿន នាយប៉ុស្តិ៍ស្តីទី ស្ទឹងមានជ័យ១
៣. លោក ស៊ឹម ចន្ថា ក្រុមប្រឹក្សា សង្កាត់ស្ទឹងមានជ័យ១ ។
៤. លោក ដុះ គឹមឈី ក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ១ ។
៥. លោក សាំង ស៊ីណា នាយរងប៉ុស្តិ៍។
៦. លោក អ៊ុក មនោ ក្រុមប្រឹក្សា សង្កាត់ស្ទឹងមានជ័យ១ ។
៧. លោក ប៉ិច សំណាង មេភូមិទ្រា២ ។
៨. លោក ស ពុទ្ធា ម្ចាស់ឃ្លាំង ។
👉 លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបញ្ជាក់ថាទីតាំងនេះ មានករណី រកឃើញ អ្នកវិជ្ជមាន មេរោគកូវីដ-១៩ សរុបចំនួន (៥៣នាក់) ជាកម្មករ ធ្វើការក្នុងឃ្លាំងស្តុកទំនិញភេសជ្ជះ ខារ៉ាបាវ ដែលបានពាក់ព័ន្ធជាមួយ ឈ្មោះ ជាម ដា ភេទស្រី អាយុ ៤៨ឆ្នាំ ជាជនអនាថា ដែលបានស្លាប់ដោយសារ កូវីដ-១៩ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ដែលមានទីតាំង ស្ថិតនៅទីតាំងជិតឃ្លាំងនោះផ្ទាល់ ។
👉 បន្ទាប់មក លោក ឌី រ័ត្នខេមរុណ បានដឹកនាំធ្វើការហុំព័ទ្ធទីតាំងឃ្លាំងខាងលើនោះភ្លាម ហាមមិនអោយបងប្អូនប្រជាពលរដ្ឋដែរនៅក្បែរនោះនិងអ្នកឆ្លងកាត់មានការប៉ះពាល់បានឡើយ ម្យ៉ាងវិញទៀតអ្នកដែរបានពិនិត្យរួចហើយ(ធ្វើតេស្ត)គឺតំរូវអោយធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃតាមវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ បន្តទៀតក្នុងមូលដ្ឋានសង្កាត់ផងដែរ ។

ប្រភព សាលាសង្កាត់ ស្ទឹងមានជ័យ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor