ប៉ៃលិន៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបញ្ជូនជនជាតិវៀតណាម៥នាក់ ទៅកន្លែងត្រៀមបណ្ដេញចេញពីកម្ពុជា នៅខេត្តសៀមរាប នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោយចាប់ខ្លួនបន្ទាប់ពីលួចឆ្លងដែនដោយខុសច្បាប់កាលពីពេលកន្លងទៅ។


របាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្ដប៉ៃលិន ដែលសារព័ត៍មានទទួលបានបញ្ជាក់ថា ជនជាតិវៀតណាមទាំង៥នាក់នេះ បានលួចឆ្លងដែនចូលមក កម្ពុជាដោយខុសច្បាប់ តាមច្រករបៀងក្នុងខេត្តស្វាយរៀង ហើយត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន។

លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ បានឲ្យដឹងថា ជនជាតិវៀតណាមនេះ បានបញ្ចប់ការធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកម្រិត១ នៅផ្ទះសំណាក់ភ្នំយ៉ាត ស្ថិតក្នុងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

បច្ចុប្បន្នពួកគេ ត្រូវបានបញ្ជូនទៅស្នាក់ការត្រៀមបណ្ដេញចេញ នាយកដ្ឋានស៉ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅខេត្តសៀមរាប៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor