នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ធ្វើការទទួល និងប្រគល់ជនជាតិវៀតណាម ៨៨នាក់ ជូនកងទ័ពការពារព្រំដែនអន្តរជាតិ ម៉ុកបាយ ប្រទេសវៀតណាម ពីបទឆ្លងដែនចូលធ្វើការ និងស្នាក់នៅខុសច្បាប់នៅកម្ពុជា ។
នៅថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ វេលា ម៉ោង ១០និង០០នាទី ដោយមានការឯកភាពពី ឯកឧត្តម ប្រធាននាយកដ្ឋានច្រកទ្វារទី២ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានធ្វើការទទួលជនជាតិវៀតណាមចំនួន ៨៨នាក់ ស្រី ១៦នាក់ ពីបទឆ្លងដែនចូលធ្វើការ និងស្នាក់នៅខុសច្បាប់នៅកម្ពុជា ពីនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី។
ពិធីប្រគល់ និងទទួលនេះ ក៏មានការចូលរួមពីតំណាងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ហើយបានប្រគល់ជនជាតិវៀតណាមចំនួន ៨៨នាក់នោះ ជូនកងទ័ពការពារព្រំដែនអន្តរជាតិ ម៉ុកបាយ ប្រទេសវៀតណាម រួចរាល់នៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃខែឆ្នាំដដែល៕
ប្រភព និងរូបភាព៖នាយកដ្ឋានអន្តោប្រវេសន៍