ប្រហែលជាប្រិយមិត្តបានជ្រាបហើយទាក់ទងនឹងរឿងណើ ចាន់ត្រា និង អ្នកនាងទ្រី ដាណា ដែលរហូតមកទល់ពេលនេះជាង៤ខែហើយ ដែល ណើ ចាន់ត្រា កំពុងនៅជាប់ពន្ធធនាគារនៅឡើយ ខណៈកូនៗកំពុងនៅជាមួយលោកយាយ ។
នៅយប់ថ្ងៃទី ០៣ ខែមិថុនា បើតាមឯកឧត្តម ឌួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ បានឲ្យដឹងបន្ថែមពីករណីនេះដោយលើកឡើងថា៖
កាលពីពេលថ្មីៗនេះ លោកយាយ រីម វណ្ណារី អាយុ៦៧ឆ្នាំ បានដាក់ពាក្យគោរពសុំជំនួយអន្តរាគមន៍មកកាន់សម្តេចតេជោនាយករដ្ឋមន្រ្តីដើម្បីផ្តល់យុត្តិធម៍ដល់កូនស្រីគាត់ឈ្មោះ ណើ ចាន់ត្រា ដែលកំពុងជាប់នៅក្នុងពន្ធធនាគារព្រៃសអស់រយៈពេលជាង៤ខែកន្លងមកហើយ។
ថ្ងៃនេះខ្ញុំបានជួបប្អូនស្រី ទ្រី ដាណា និងស្វាមី ហើយស្តាប់រឿងរ៉ាវទាំងសង្ខាងបានយល់មួយចំនួនធំដែលពាក់ព័ន្ធនឹងករណីខាងលើ។ ខ្ញុំនឹងបន្តជួបពិភាក្សាជាមួយប្អូនស្រីថែមទៀត ដើម្បីស្វែងរកដំណោះស្រាយល្អសមរម្យជូនភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរវាងប្អូនស្រី ទ្រី ដាណា និង ប្អូនស្រី ណើ ចាន់ត្រា។
អរគុណបងប្អូនដែលឈឺឆ្អាលបានស្នើសុំខ្ញុំអោយជួយពិិនិត្យដោះស្រាយរឿងវិវាទនេះ។ ខ្ញុំនឹងជួយពិនិត្យសំណុំរឿងមួយនេះអោយបានល្អិតល្អន់បំផុត។ ទន្ទឹមនឹងនេះដែរ សូមបងប្អូនកុំចាក់សាំងបន្ថែម។
ពិតណាស់ ខ្ញុំស្វែងរកតែការពិតត្រឹមត្រូវដោយមិនលំអៀងឬកាន់ជើងទៅលើភាគីណាមួយឡើយ។ ដំណោះស្រាយដែលល្អបំផុតពេលនេះគឺឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោនាយករដ្ឋមន្រ្តី។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។