ខេត្តតាកែវ ៖ បើយោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តតាកែវបានបញ្ជាក់យ៉ាងច្បាស់ៗថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៧២នាក់ នៅទូទាំងខេត្តតាកែវ ខណៈអ្នកឆ្លងជំងឺកូវីដ១៩មានស្រ្តីចំនួន ៦០នាក់ឯណោះ។
នេះបើតាមរបាយការណ៍នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះត្រឹមម៉ោង ១៧ និង០០នាទី។
ជាមួយគ្នានេះដែរអាជ្ញាធរខេត្តក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវតែបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា ដោយត្រូវបន្តអនុវត្តវិធានការ៣កុំ និង៣ការពារជាប់ជាប្រចាំដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩៕