header ads

Sponsor

បន្ទាយមានជ័យ​ ៖​ នៅថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ​២០២១នេះ​ អាជ្ញាធរ​ក្រុងសិរីសោភ័ណបានធ្វេីការប្រមូលអ្នកជាប់ពាក់ព័ន្ធ​ ដែលធ្លាប់ជិះរថយន្តរបស់ឈ្មោះ​ ចាន់ សុភក្ត្រ័ រស់នៅសង្កាត់​អូរអំបិល​ ក្រុងសិរីសោភ័ណ​ ដែលរត់តាក់ស៊ីគោលដៅពីសិរីសោភ័ណ​ ទៅក្រុងប៉ោយប៉ែត​ និងពីក្រុងប៉ោយប៉ែត​ មកក្រុងសិរីសោភ័ណ​ ក្រោយតេស្តរកឃេីញវិជ្ជមានកូវិដ-១៩​ ។

ក្នុងនោះអាជ្ញាធរបានប្រមូលអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់​ និងប្រយោលបានចំនួន៥៩នាក់(ស្រី​៣១នាក់)​ ដេីម្បីយកសំណាក់វិភាគរកជម្ងឺកូវីដ-១៩​ នៅមន្ទីរបង្អែកក្រុងសិរីសោភ័ណ​ ជាលទ្ធផលរកឃេីអ្នកវិជ្ជមានរកឃេីញករណីវិជ្ជមាន៣នាក់បន្ថែម​ សរុបឃេីញវិជ្ជមាន៤ករណី។
ចំពោះបុគ្គលទាំង៤នាក់ដែលរកឃេីញវិជ្ជមាន​ ៖​ ១/ ចាន់​ សុភ័ក្រ្ត​ (អ្នករត់តាក់ស៊ី)​ ភេទប្រុស​ អា៣៣ឆ្នាំ​ រស់នៅភូមិ​អូរអំបិល​ សង្កាត់​អូរអំបិល​។ ២/ អៃ​ សាស់​ ហៅត្រិប​ ភេទស្រី​ អាយុ៣៩ឆ្នាំ​ រស់នៅភូមិ​ អូរអំបិល​ សង្កាត់​អូរអំបិល​។ ៣/តែម​ យិន​ភេទស្រី​ អាយុ​៤៧ឆ្នាំ​ រស់នៅ​ភូមិ​កោះពងសត្វ​ សង្កាត់​កោះពងសត្វ​។ ៤/តែម​ ចំបុី​ ភេទស្រី​ អាយុ​៤៤ឆ្នាំ​ រស់នៅ​ភូមិ​កោះពងសត្វ​ សង្កាត់​កោះពងសត្វ។
ប្រភព: រដ្ឋបាលក្រុងសិរីសោភ័ណ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post