(ស្វាយរៀង): នៅរសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានប្រគល់សម្ភារបរិក្ខារពេទ្យចាំបាច់មួយចំនួន ចូលរួមជួយដល់វិស័យសុខាភិបាលនៅក្រុងបាវិត ខេត្តស្វាយរៀង សម្រាប់ការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ ដែលកំពុងបង្កក្តីព្រួយបារម្ភនិងផ្ទុះការឆ្លងជំងឺកូវីដ-១៩ យ៉ាងខ្លាំងចំពោះបងប្អូនប្រជាពលរដ្ឋ និងកម្មករ-កម្មការនីរោងចក្រនៅក្រុងបាវិត។

នៅក្នុងពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងកូវីដ-១៩ខេត្ត លោក សាឡា អ៉ីសា, លោក ANTHONY Galliano ប្រធានសភាពាណិជ្ជកម្មអាមេរិកកាំងប្រចាំនៅកម្ពុជា និងភរិយា, លោក លឹម សៀងហេង អភិបាលក្រុងបាវិត មន្រ្តីរាជការជុំវិញក្រុងបាវិត និងសប្បុរសជនជាច្រើនរូបទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានមានប្រសាសន៍ថា ក្រុមធុរកិច្ចបរទេស និងសប្បុរសជនទាំងអស់ បានចាត់ទុកប្រទេសកម្ពុជា ជាផ្ទះ និងជាកន្លែងធ្វើការរបស់ខ្លួន ព្រមទាំងបានបង្ហាញនូវកម្លាំងសាមគ្គីជាមួយប្រជាពលរដ្ឋកម្ពុជា និងតែងតែឈរជាមួយរាជរដ្ឋាភិបាលកម្ពុជាគ្រប់កាលៈទេសៈ និងគាំទ្រចំពោះការដឹកនាំដ៏ប៉ិនប្រសព្ធរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលអំណោយសប្បុរសនេះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់ និងទឹកចិត្តសាមគ្គីគ្នា ក្នុងការចូលរួមចំណែកពីសំណាក់ក្រុមធុរកិច្ចទាំងអស់ និងសប្បុរសជននានា សំដៅឱ្យដំណើរការងារចាក់វ៉ាក់សំាង និងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ បានប្រព្រឹត្ដទៅដោយជោគជ័យ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះទឹកចិត្តប្រកបដោយសប្បុរសចំពោះអ្នកវិនិយោគិន និងសប្បុរជននានា ដែលមិនត្រឹមតែបានមកបណ្តាក់ទុករកស៊ីជួយដល់កំណើនសេដ្ឋកិច្ចជាតិនិងបង្កើតឱកាសការងារយ៉ាងច្រើនជូនបងប្អូនប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីសណ្ដានចិត្ដមេត្តាធម៌ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារទប់ស្កាត់ការរីករាលនៃជំងឺឆ្លងកូវីដ-១៩ ដែលបាននឹងកំពុងបង្ករជាក្តីបារម្ភយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជានាសព្វថ្ងៃនេះ។

ចំពោះសម្ភារដែលត្រូវប្រគល់ជូននោះ រួមមាន៖ សម្លៀកបំពាក់ពេទ្យ(PPE), ឧបករណ៍វាស់សម្ពាធឈាម, ម៉ាស៊ីនស្កេនកំដៅ, ម៉ាស៊ីនបាញ់សម្លាប់មេរោគ, កុំព្យូទ័រ, ស្រោមដៃ, ស្រោមជើង, វ៉ែនតាសុវត្ថិភាព, មួកការពារ, របាំងមុខ, ម៉ាស់, អាលកុល, ជែល ថ្នាំផ្តាសាយទីហ្វី និងអង្ករ។ ហើយសម្រាប់ការឧបត្ថម្ភនៅពេលនេះមានវិស័យឯកជន និងសប្បុរសជនទាំង០៩បានចូលរួម រួមមាន ៖
១/. លោក Salah Essa
២/. តំបន់សេដ្ឋកិច្ចពិសេស Manhattan Special Economic Zone & Medtecs Group
៣/. កញ្ញា Narumon Rinruangsin (Modern IMP&EXP Co.,LTD)
៤/. ក្រុមហ៊ុន ACMCERT INDOCHINA (Cambodia) Co.,LTD,
៥/. លោក ANTHONY Galliano ប្រធានសភាពាណិជ្ជកម្មអាមេរិកកាំងប្រចាំនៅកម្ពុជា
៦/. លោក Khun Darith
៧/. លោកស្រី ប្រាក់ ច័ន្ទបុផា និងក្រុមគ្រួសារ
៨/. លោក ANDREW TAY
៩/. លោកស្រី អ៊ី សុដារីយ៍ និងក្រុមគ្រួសារ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor