មួយរយៈចុងក្រោយនៅដើមថ្ងៃដំបូងនៃខែមិថុនានេះ យើងសង្កេតឃើញ តួលេខ អ្នកឆ្លងនៅរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្ត មានការកើនឡើងយ៉ាងគំហុគ ហើយក៏មានការខកខានមិនបានបង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដ១៩ គឺដោយសារតែមានការលើកឡើងពីអង្គការសុខភាព WHO និងខ្វះខាតមន្រ្តីធ្វើការងារនេះ ដែលត្រូវទៅធ្វើការងារប្រឆាំងនឹងកូវីដ១៩។
ការលើកឡើងខាងលើ ជាការបញ្ជាក់របស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចសម្ភាសន៍ ជាមួយវិទ្យុវាយោ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ «ខ្ញុំអត់បង្ហាញជាសាធារណៈ ដោយសារតែអង្គការ WHO ថាកុំឱ្យប៉ះពាល់ ណាមួយទៀត ខ្ញុំខ្វះមន្រ្តី មន្រ្តីខ្ញុំត្រូវទៅធ្វើការងារច្រើនដើម្បីទប់ទល់នឹងកូវីដ»៕
ចុចទីនេះស្ដាប់សំឡេង