(ខេត្តតាកែវ)៖ នៅថ្ងៃសុក្រ ៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ អាល់កុល ជែលលាងដៃ និងស្រាស នៅផ្សារព្រៃល្វា ក្នុងខេត្តតាកែវ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ អាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណ ៦១លីត្រ។ បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតយកអាល់កុលទាំងនេះដោះស្រាយតាមនីតិវិធី។