Sponsor

​ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ​ មាន​កិត្តិយស​ សូម​ជម្រាប​ជូន​សាធារណជន​ និង​ម្ចាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ​ រាត្រី​ ត្រជាក់​ ដែល​បាន​បង្ហោះ​ព័ត៌មាន​មាន​ខ្លឹមសារ​ថា​ ៖​ នៅ​គី​រី​រម្យ​ អ្នក​បើកឡាន​ដឹក​ដី​ មួយ​ក្រុម​ផឹកស៊ី​ ចាក់​បាស​ឡូឡា​ ស៊ី​ផ្លេ​រ​ឡាន​ពេញ​ព្រៃ​ ដែល​ជា​ទ​ង្វើ​គ្មាន​សីលធម៌​ ធ្វើ​ឱ្យ​ប៉ះពាល់​សាធារណជន​មក​កម្សាន្ដ​ និង​បោះ​តង់​នៅ​ទីនោះ​ !​ សូម​សមត្ថកិច្ច​ហៅ​ពួក​គាត់​យក​ទៅ​ណែនាំ​អប់រំ​ផង​ !​ ។​

​ក្រោយ​ទទួល​បាន​នូវ​ព័ត៌មាន​ខាងលើ​ លោក​ឧត្តមសេនីយ៍ទោ​ សម​ សា​មួន​ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ បាន​បញ្ជា​ឱ្យ​កម្លាំង​នគរបាល​ចុះ​ស្រាវជ្រាវ​ករណី​ខាង​ លើ​ នៅ​ទីតាំង​ផ្លូវ​ឡើង​ភ្នំ​គី​រី​រម្យ​ ក្នុង​ឃុំ​ចំបក់​ ស្រុក​ភ្នំស្រួច​ (​នៅ​តំបន់​ទេសចរណ៍​មាត់ទឹក​ស្រះស្រង់​ គី​រី​រម្យ​)​ ។​


​យោង​តាម​ការ​បំភ្លឺ​របស់​អ្នក​លក់ដូរ​នៅ​ចំណុច​ទីតាំង​ខាងលើ​ រៀបរាប់​ប្រាប់​ថា​ កាលពី​ថៃ្ង​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១១​និង​៣៥​នាទី​ មាន​ក្រុម​រថយន្ដ​បែន​ដឹក​ដី​ប្រមាណ​០៦​គ្រឿង​ បាន​ឡើង​មក​ឈប់​សំរាក​លេង​នៅ​ចំណុច​មាត់ទឹក​ស្រះស្រង់​(​បញ្ជាក់​ទីតាំង​ចំណុច​ កើតហេតុ​គឺ​ស្ថិត​ក្នុងភូមិ​ស្ទឹង​ច្រាល​ ឃុំ​អូរ​បាក់រទេះ​ ស្រុក​កំពង់​សិលា​ ខេត្ត​ព្រះ​សីហ​នុ​)​ ដោយ​ក្រុម​រថយន្ដ​បែន​ទាំងនោះ​បាន​ចាក់​ធុងបាស់​ឮៗ​ និង​ផឹកស៊ី​ រាំច្រៀង​យ៉ាង​សប្បាយ​ ។​ ប៉ុន្ដែ​ការ​ផឹកស៊ី​រហូត​ដល់​ម៉ោង​ប្រមាណ​១៥​និង​៣០​នាទី​ ទើប​ក្រុម​ពួក​គេ​បាន​ចាកចេញ​ទៅ​វិញ​ ។​ ក្នុង​នោះ​ផង​ដែរ​ ក្រុម​រថយន្ត​បែន​០២​គ្រឿង​ ដែល​ចេញ​ក្រោយ​គេ​ បាន​ចុច​ស៊ី​ផ្លេ​រ​ឡាន​យ៉ាង​យូរ​ឮ​រំពង​ពេញ​ព្រៃ​ប្រមាណ​១៥​នាទី​ ទើប​ឈប់​ រួច​ចេញ​បាត់​ទៅ​ ។​ ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ ចរ​ដទៃ​ទៀត​មានការ​ខឹងសម្បារ​នឹង​ក្រុម​រថយន្ដ​ឡាន​បែន​ដឹក​ដី​ទាំងនោះ​ ។​

​ជា​លទ្ធផល​ ៖​ តាម​រយៈ​កិច្ចសហការ​ជាមួយ​ជំនាញ​ពាក់ព័ន្ធ​ កម្លាំង​នគរបាល​ ធ្វើការ​ស្រាវជ្រាវ​ករណី​នេះ​ និង​បញ្ជាក់​ថា​ ពិតជា​មាន​សកម្មភាព​ដូច​ការ​រៀបរាប់​របស់​ ប្រជាពលរដ្ឋ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ ឈ្មោះ​ រាត្រី​ ត្រជាក់​ នោះ​មែន​ តែ​ក្រុម​រថយន្ត​ បែន​ដឹក​ដី​ទាំង​០៦​គ្រឿង​ គឺ​មិន​មាន​ទីលំនៅ​ក្នុងភូមិ​សាស្ដ្រ​ខេត្ដកំពង់ស្ពឺ​នោះ​ទេ​ ។​

​លុះដល់​ព្រឹក​ថ្ងៃ​ទី​០៣.០៦.២០២១​ វេលា​ម៉ោង​១០​និង​២០​នាទី​ កម្លាំង​នគរបាល​ បាន​ព្យាយាម​រក​រូបភាព​ជា​អត្ដសញ្ញាណ​ក្រុម​រថយន្ដ​បែន​ដឹក​ដី​ទាំង​ នោះ​ដើម្បី​បង្ហាញ​ និង​ពិនិត្យ​លើ​ស្លាក​លេខ​រថយន្ដ​ ក្នុង​ចំណោម​រូបភាព​រក​ឃើញ​ ស្លាក​លេខ​រថយន្ត​ (​ច​ ង្កូ​ត​ស្ដាំ​)​ 2-1986​ យោង​តាម​កំណត់​ត្រា​ស្វែងរក​យានយន្ត​ម៉ាក​ NISSAN​ ផលិត​ឆ្នាំ​ ១៩៩៨​ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ នឹម​ ទុំ​ មាន​អាសយដ្ឋាន​ ផ្ទះ​៨៨​ ផ្លូវ​.៥​ #48​ សង្កាត់​ប្រទះ​ឡា​ង​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។​

​វិធានការ​បន្ដ​ គឺ​មន្ដ្រី​ឧទ្យាន​នុ​រក្ស​បរិស្ថាន​គ្រប់គ្រង​តំបន់​គី​រី​រម្យ​ នឹង​ធ្វើការ​ត្រួតពិនិត្យ​ លើ​ករណី​ដែល​ភ្ញៀវ​ទេសចរ​ឡើង​មក​កំសាន្ដ​នៅ​ក្នុង​តំបន់​នោះ​ជា​បន្ដ​ទៀត​ ។​

​អាស្រ័យ​ហេតុនេះ​ សូម​សាធារណជន​ និង​ម្ចាស់​គណនី​ហ្វ៊េ​ស​បុក​ រាត្រី​ ត្រជាក់​ ពិសេស​អ្នក​និយម​លេង​បណ្តាញ​ទំនាក់ទំនង​សង្គម​ មេត្តា​ជ្រាប​ ៕​ សូម​អរគុណ​ !!!

 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor