header ads

Sponsor

កំពត៖ក្រោយពីមានការផ្សព្វផ្សាយពីផេកមិនផ្លូវការមួយថា «ប្រជាពលរដ្ឋដែលបានស្លាប់ដោយសារកូវីដ-១៩ ត្រូវបានក្រសួងសុខាភិបាល យកសាកសព ទៅប្លុងចោលនៅភ្នំប្រាសាទ យ៉ាងអនាធិបតេយ្យ ស្ថិតនៅកំពង់ត្រាច ខេត្តកំពត» នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។

ជុំវិញបញ្ហានេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានចេញមុខបកស្រាយបញ្ហាថា៖


«តើលោកសារព័ត៌មាន បានធ្វើការសាកសួរជាមុនមកអាជ្ញាធរដែលឬទេ មុនការចុះផ្សាយ កុំគ្រាន់តែចង់អោយ Page ខ្លួនឯងគេចូលមើលអោយបានច្រើនហើយផ្សាយបែបនេះ ។ នៅស្រុកកំពង់ត្រាច មិនទាន់មានកន្លែងសម្រាប់បូជាសពអ្នកដែលស្លាប់ដោយសារកូវីដនោះទេ ហើយស្រុកក៏កំពុងម្ចាស់ការក្នុងការសាងសង់ទីកន្លែងសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដនេះដែរ»។

លោកស្នងការខេត្តកំពត បន្តថា «នេះជាករណីដំបូងសម្រាប់ខេត្តកំពត ខ្ញុំមិនមែនជាមន្ត្រីសុខាភិបាល នោះទេ ក៏ប៉ុន្តែចំពោះអ្នកជំងឺដែលស្លាប់ដោយសារជំងឺកូវីដ ត្រូវបូជានៅកន្លែងដែលឆ្ងាយពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ហើយមិនអាចដឹកសពចល័តទៅទីឆ្ងាយបាននោះទេ»។

យ៉ាងណាក្រោយមកយើងឃើញថាខាងក្រុមគ្រូពេទ្យបានធ្វើការបូជាសពនេះ រួចរាល់ហើយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post