Sponsor

ភ្នំពេញ៖ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ត្រូវបានមន្រ្តីសុខាភិបាល រកឃើញវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ប៉ុន្តែស្ថានភាពសុខភាពរបស់លោក គឺមិនមែនអ្វីធ្ងន់ធ្ងរនោះទេ បច្ចុប្បន្ននេះ លោកកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះរបស់លោក។ មកទល់ពេលនេះ មិនទាន់អាចបញ្ជាក់បានទេថា លោកបានឆ្លងពីបុគ្គលណា តែកន្លងមកលោកតែងតែដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមមូលដ្ឋានជារៀងរាល់ថ្ងៃ។

សម្រាប់ក្រុមគ្រួសាររបស់លោកទំាំងមូលដែលរស់នៅជាមួយ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីមួយចំនួនទៀត ដែលធ្លាប់បានធ្វើការ និងទាក់ទងលោកនោះ មិនមានវិជ្ជមានកូវីដនោះឡើយ ក្រោយធ្វើតេស្តរួចមក។

បើតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោក បានឲ្យដឹងថា ៖

សូមបងប្អូនថែរក្សាសុខភាព ទោះកីឡាខ្លាំងមិចក៍ដោយអោយតែប្រហែសគឺវាតោងយើងហើយ តែកុំភ្លេច ៣ការពារ ៣កុំ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor