នគរបាលបំភ្លឺថាកងកម្លាំងឈប់សម្រាកបរិភោគអាហារថ្ងៃត្រង់ ដែលបានទិញត្រៀមមកទុកញាំដោយខ្លួនឯង នៅលេីផ្ទះបែរមួយកន្លែង ដោយមិនមានការទទួលបាយពីជនជាតិវៀតណាមណាម្នាក់ដូចការចោទប្រកាន់នោះទេ ។
សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតដែលមានលក្ខណ:ញុះញង់ របស់ហ្វេកប៊ុកផេកឈ្មោះ Dara Chan ។
ស្របតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ស្តីពី ការណែនាំឲ្យរុះរេី ឬចល័តបែរចិញ្ចឹមត្រី ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលេីផ្ទៃទន្លេ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កម្លាំងនគរបាលការិយាល័យជេីងទឹកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២១ ដោយបានទទួលបញ្ជាពីឯកឧត្តម អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ និងទទួលបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យកម្លាំងនគរបាលនាំយកផ្ទះបែរចិញ្ចឹមត្រីចំនួន០៤ ដែលបានចល័តចេញពីខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តាមដងទន្លេសាប ធ្វើយ៉ាងណាឲ្យបែរចិញ្ចឹមត្រីទាំង០៤នោះ ចេញផុតពីភូមិសាស្រ្តរាជធានីភ្នំពេញ ។
លុះមកដល់គីឡូម៉ែត្រលេខ៩ ប្រហែលជាម៉ោង១៣:០០នាទីរសៀល ដោយនៅលេីផ្ទៃទឹក មិនមានកន្លែងសមស្របសម្រាប់សម្រាកបរិភោគអាហារថ្ងៃត្រង់ ទេីបកងកម្លាំងឈប់ចតរកកន្លែងញាំបាយដែលបានទិញត្រៀមមកទុកញាំដោយខ្លួនឯង នៅលេីផ្ទះបែរមួយកន្លែង ជាក់ស្តែងមិនមានការទទួលបាយពីជនជាតិវៀតណាមណាម្នាក់ដូចការចោទប្រកាន់នោះទេ ។
រហូតដល់ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ស្រាប់តែមានផេកហ្វេសបុកឈ្មោះ Dara Khan បានចុះផ្សាយព័ត៌មានមិនពិតដែលមានចរិកញុះញង់ ក្នុងគោលបំណងអាក្រក់ធ្វេីឲ្យប៉ះពាល់ដល់កិត្តិយសរបស់នគរបាលជាតិ ដោយបានផុសរូបកងកម្លាំងកំពុងហូបបាយជុំគ្នាលើបែរត្រីថា “ ចរិកអន់ម្ល៉េះលោកប៉ូលីសខ្មែរ....មេបញ្ជាឱ្យទៅដេញយួនបែជាលក់ក្បាលអោយយួន ព្រោះតែបាយកញ្ចប់ទៅវិញ “
ស្នងការដ្ឋានគរបាលេាជធានីភ្នំពេញ សូមច្រានចោលទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានមិនពិតនេះ ដែលចុះផ្សាយមានលក្ខណ:ញុះញង់ និងធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ។
សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែស្រាវជ្រាវ និងស្វែងរកម្ចាស់ផេកដែលផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ដេីម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕ រូបភាព ស្នងការនគរបាលរាជធានីភ្នំពេញ