សៀមរាប៖នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ សមត្ថកិច្ចចម្រុះសហការចុះ ផាកពិន័យ ទៅលើអាជីវករលក់ដូរដែលមិនពាក់ម៉ាស និងពាក់មិនត្រឹមត្រូវ មកផាកពិន័យតាមផ្លូវច្បាប់។
ការចុះផាកពិន័យនេះបានធ្វើឡើងនៅផ្សារលើធំថ្មី ដែលស្ថិតនៅជាប់បណ្ដោយ ផ្លូវជាតិលេខ៦ ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
មុននឹងចុះធ្វើការផាកពិន័យនេះគឺ អាជ្ញាធរធ្លាប់បានចុះណែនាំជាច្រើនដងមកហើយ ប៉ុន្ដែអាជីវករមួយចំនួនតូចមិនអនុវត្ដតាម ទើបក្រុមមន្ត្រីចុះអនុវត្ដទៅតាមផ្លូវច្បាប់បែបនេះ។
ចំពោះបុគ្គលណា ដែលមិនបានពាក់ ម៉ាសនៅកន្លែងចាំបាច់ ដែលក្រសួងសុខាភិបាលបានណែនាំនឹងត្រូវរងការផាកពិន័យចំនួនពី ២០ម៉ឺនរៀល ទៅ១លានរៀល ប្រសិនបើបុគ្គលនោះ មិនធ្វើតាមការព្រមានលើកទី១៕
ប្រភព សៀមរាបប៉ុស្តិ៍