header ads

Sponsor

អាជ្ញាធរខេត្តបន្ទាយមានជ័យបានអោយដឹងថា កសិករភ្ជូរដីចម្ការនៅក្បែរប្រាសាទតាស្រី ភូមិតាអុងលិចឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ចំនួន០២នាក់ ឈ្មោះមិ តឿ ភេទប្រុសអាយតុ៣៥ឆ្នាំ ជាប្តីនិងប្រពន្ធឈ្មោះហល់ សុភៀន អាយុ៣៩ឆ្នាំ នៅភូមិតាអុងលិច ឃុំស្វាយចេក ស្រុកស្វាយចេក បានយកត្រាក់ទ័រទៅភ្ជួរចម្ការ នៅចំណុចអូរត្រៀល នៅខាងលិច ឈាងខាងជើងភូមិតាអុងលិចចម្ងាយ៣គម កាលពីម៉ោងជាង៩ព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១ បានឃើញវត្តុសិល្បៈបុរាណធ្វើពីលោហៈធាតុចំនួន១៧ដុំ/រូប ។

ពួកគាត់ក៏បានយកមកប្រគល់ជូនអាជ្ញាធរ និងបានប្រគល់បន្តដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ ហើយត្រូវបានពិនិត្យនិងចុះបញ្ជី ដើម្បីរក្សាទុកនៅសារៈមន្ទីរសហគមន៍នាស្រុកស្វាយចេកនោះតែម្តង ។
អភិបាលស្រុកស្វាយចេកនិងលោកដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក បានធ្វើពិធីប្រគល់ ទទួលវត្ថុសិល្បៈបុរាណនោះពីកសិករ២នាក់នោះ ។
វត្ថុសិល្បៈបុរាណទាំងនោះ រួមមាន ១៧ដុំ/រូបធ្វើពីលោហៈធាតុ ក្នុងនោះមាន១/ ពុម្ពចាក់ព្រះ ចំនួន២ ។២/កណ្តឹង(ត្រួយ) ចំនួន២ ។ ៣/កង ចំនួន៩ ។៤/ ទេឥវរូបស្រី ចំនួន១ ។៥/ទេវរូបប្រុស ចំនួន១ ។៦/ពុទ្ធរូបប្រក់នាគ ចំនួន២ និង៧/ ដុំសំណ ចំនួន១០ដុំ(តូចៗ) ។
សូមបញ្ជាក់ថា៖ ការទទួលលើកនេះទៀត នាំអោយសារៈមន្ទីរស្វាយចេក នឹងបានទទួលការដាក់តាំងបន្ថែមរូបទើបប្រគល់ចំនួន១៧ដុំ /រូប ទៀត លើវត្ថុសិល្បៈបុរាណដែលទទួលពីពលរដ្ឋ ពីសមត្ថកិច្ចកងកម្លាំងពីអ្នកមុខសញ្ញាផ្សេងទៀត ដែលបានដាក់តាំងមានចំនួន៥២៦ដុំ /រូប /បន្ទះ ៕ រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post