សូមស្វាគមន៍វត្តមានការមកដល់ជាផ្លូវការនូវរបកគំហើយថ្មីនៃកំពូលស្មាតហ្វូនប្រភេទ Flagship ត្រកូលលំដាប់ Find នោះគឺ OPPO Find X3 Pro ស៊េរីថ្មីរបស់ខ្លួន ខណៈស្មាតហ្វូននេះត្រូវបានធ្វើការបង្ហាញខ្លួននៅក្រៅស្រុកមួយចំនួនរួមមកហើយដែលរួមមានដូចជា ចិន, ថៃ, ម៉ាឡេស៊ី និងតាមបណ្តាប្រទេសដទៃជាច្រើនផងដែរ។
ជាក់ស្តែង កាលពីយប់ថ្ងៃទី10 ខែមិថុនា ឆ្នាំ2021 ក្រុមហ៊ុនស្មាតហ្វូន OPPO នៅក្នុងព្រះរាជណាចក្រកកម្ពុជា ពិតជាមានមោទនភាពក្នុងការដាក់សម្ពោធលាតត្រដាងនូវរូបរាងពិត និងសមត្ថភាពពិតនៃស្តេចកំពូលស្មាតហ្វូន OPPO Find X3 Pro បូករួមទាំងកាសឥតខ្សែប្រភេទ Flagship Enco X តាមរយៈប្រព័ន្ធអនឡាញនៅលើផេគហ្វេសប៊ុក OPPO ផ្លូវការ ដោយឃើញមានបងប្អូន និងហ្វេនៗរបស់ OPPO គ្រប់មជ្ឈដ្ឋាន និងគ្រប់ទិសទីបានចូលរួមទស្សនាការសម្ពោធនេះ ព្រមទាំងចូលរួម Like, Comment និង Share យ៉ាងច្រើនដើម្បីទទួលបានរង្វាន់ជាច្រើនអំឡុងពេល Live ផ្ទាល់នោះ។
មិនតែប៉ុណ្ណោះ នៅក្នុងពិធីសម្ពោធនេះក៏ឃើញមានវត្តមានចូលរួមពីអ្នកតំណាងក្រុមហ៊ុន OPPO ពិធីករល្បីឈ្មោះ លោក ជា វណ្ណារិទ្ធ និងភ្ញៀវកិត្តិយសលោក ចន សី ដែលត្រូវបានអ្នកទាំងអស់គ្នាស្គាល់ថាជាកំពូលអ្នក Review ដ៏ល្បីល្បាញមួយរូបប្រចាំប្រទេសកម្ពុជា បានធ្វើការប្រអប់ Unboxing នូវស្មាតហ្វូន OPPO Find X3 Pro, និងកាសឥតខ្សែស្តាប់ត្រចៀក Enco X រួមទាំងធ្វើការសំណេះសំណាលជាមួយគ្នាយ៉ាងសប្បាយរីករាយផងដែរ។
ជាធម្មតា ប្រសិនបើមានស្មាតហ្វូន Flagship OPPO Find X3 Pro នៅក្នុងដៃ យើងក៏គួរតែមានកាសកាលីបឥតខ្សែដែលសាកសមជាមួយស្មាតហ្វូនកំពូលនេះផងដែរ។
ទន្ទឹមនឹងនោះ អំឡុងពេលកំពុងធ្វើការបើកប្រអប់នូវផលិតផលថ្មីទាំង 2 ដោយលោក ចន សី បានពោលពាក្យយ៉ាងដូច្នេះថា «សម្រាប់ OPPO Find X3 Pro អ្វីដែលផ្តោតសំខាន់គឺទៅលើការរចនាបថនៃរូបរាង ពិសេសគឺផ្នែកកាមេរ៉ាជាមួយទម្រង់ Frame កោងប្រៀបដូច Aircraft តែម្ដង។ ចំណែក អេក្រង់វិញល្អបំផុតហើយក្នុងកម្រិត 120HZ អូសបញ្ជាបានយ៉ាងលឿនរហ័ស និងបង្ហាញកម្រិត 1 ពាន់លានពណ៌។ មិនតែប៉ុណ្ណោះ សូម្បីកាមេរ៉ាក្រោយក៏បូកបញ្ចូលគ្នាដែរទាំងលេនដើមទំហំ 50MP និងលេន Wide angle ទំហំ 50MP ឯណ្ណោះ ដែលវាពិតជាសាកសមខ្លាំងបំផុតសម្រាប់អ្នកដើរលេង និងចូលចិត្តថតរូប។ អ្វីដែលសំខាន់នោះគឺកាមេរ៉ា Find X3 Pro ក៏អាចថតបានកម្រិត 1 ពាន់លានពណ៌ដែរ។ ដូច្នេះ អាចនិយាយបានថាវាពិតជាតម្រូវការនិងពិសេសសម្រាប់អ្នកចង់បានស្មាតហ្វូនដែលអាចថតបានកម្រិតខ្ពស់បង្ហាញរូបភាពបានល្អ ថាមពលថ្មក្នុងទំហំធំ និងរូបរាងស្តើង។
ដោយឡែកសម្រាប់កាសស្តាប់ត្រចៀក Flagship Enco X អ្វីដែលធ្វើឲ្យលោកចាប់អារម្មណ៍និងស្រលាញ់ជាងគេនោះគឺការឌីហ្សាញរូបរាងកាសនិងប្រអប់ ហើយនេះក៏ជាឈានជើងជំហានខ្ពស់មួយទៀតរបស់ OPPO ផងដែរ។ លើសពីនេះ OPPO ក៏បានធ្វើការសហការគ្នាជាមួយក្រុមហ៊ុន Dynaudio ដែលជាក្រុមហ៊ុនល្បីល្បាញខ្លាំងនិងមានជំនាញខ្លាំងខាងសម្លេង (Sound) ដូច្នេះ ការសហការនេះវាកាន់តែធ្វើឲ្យកាស OPPO ទទួលបានគុណភាពសម្លេងកាន់តែខ្ពស់ ធ្វើឲ្យយើងចង់ស្តាប់តន្រ្តីកាន់តែខ្លាំង។ ពិសេសគឺនៅពេលលេងហ្គេម ដោយសារវាមាន Noise Cancelling ដែលធ្វើឲ្យអ្នកលេងហ្គេមកាន់តែពេញចិត្ត»។
ជាក់ស្តែង បើយោងតាមការបង្ហើបតម្លៃពីម្ចាស់ហាងលក់ទូរស័ព្ទមួយចំនួនបានឲ្យដឹងថា ចំពោះតម្លៃរបស់កំពូលស្មាតហ្វូន OPPO Find X3 Pro មានតម្លៃ $1199 ។ រីឯ កាសកាលីបឥតខ្សែជំនាន់ថ្មី OPPO Enco X មានតម្លៃ $169។
មិនតែប៉ុណ្ណោះ នៅចុងកម្មវិធី OPPO ក៏បានបញ្ចេញនូវស្មាតហ្វូនបំពាក់ដោយបច្ចេកវិទ្យាថ្មី និងដំបូងគេបង្អស់នៅលើពិភពលោកគឺ OPPO X 2021 ដែលអាចពន្លៀតអេក្រង់បានយ៉ាងរលូនផងដែរ។ ដើម្បីជ្រាបឲ្យកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖