ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បានធ្វើការកោះហៅបុរសម្នាក់ឈ្មោះ អ៊ួង សារឿន ដែលជាម្ចាស់គណនី Tik Tok ដែលបានផុសវីដេអូ ដែលជាព័ត៌មានមិនពិតថាមានជនជាតិមួយក្រុមមានគ្នា ០៥នាក់បានរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក។
ជាក់ស្តែងបុរសម្ចាស់គណនី Tik Tok នេះបានចូលខ្លួនមកបំភ្លឺចំពោះសមត្ថកិច្ចថា ជាព័ត៌មានមិនពិត មិនមានជនជាតិជនណាម្នាក់រត់ចេញពីកន្លែធ្វើចត្តាឡីស័កនោះទេ ខណៈក្រុមជនជាតិចិននោះគ្រាន់តែជិះរថយន្តមកទីនោះ ហើយឈប់រកកន្លែងបត់ជើងតូចតែប៉ុណ្ណោះ ជាមួយនោះដែរបុរសម្នាក់នេះបានសារភាពទទួលកំហុស និងបានធ្វើការសុំទោសជាសាធារណៈដែលខ្លួនបានផុសព័ត៌មានមិនពិតនេះដែលធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ។
ក្រោយពីធ្វើការសុំទោសរួចរាល់ ហើយសមត្ថកិច្ចបានអប់រំណែនាំឈ្មោះ អ៊ួង សារឿន រួចក៏បានឲ្យសាមីខ្លួនវិលត្រលប់ទៅផ្ទះវិញ ៕