រាជធានីភ្នំពេញ ៖ លោក អេង រិទ្ធី កាលពីពេលកន្លងទៅថ្មីៗនេះលោកបានបង្ហោះសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក និងបានផ្លែផ្កាទៅដល់បណ្តាអ្នកដែលបានជេរប្រទេចរូបលោកនៅលើហ្វេសប៊ុក ក៏ដូចជាតាមរយៈខំមិននោះ គឺលោកថែមទាំងបានស្នើសុំ និងសំណូមពរឱ្យអ្នកជេររូបលោកទាំងអស់អោយជួយសរសេរពាក្យជេរអោយបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធផង ។
ដោយក្នុងសារនោះមានសេចក្ដីថា «អ្នកដឹងអត់ដង! អ្នកដឹងអត់ដង កាត់ក្តីគ្រប់រឿង ខ្មៅសខៀវលឿង សម្រេចលើភ្នែក ត្រចៀកស្តាប់ឮ ចាប់ផ្តើមច្រៀកជ្រែក ហើយក៏វែកញែក ព្រោះអញចៅក្រម ។
អញកាត់គ្រប់រឿង អោយតែអញខឹង ទោះអាមួយហ្នឹង ធ្លាប់ជួយម៉ែអញ មិនខ្វល់អាអ្ហែង ដែលជាសម្លាញ់ ព្រោះបក្សអញចាញ់ អញត្រូវតែកាត់ ។
អញជាអ្នកចេះ ចំណេះគ្មានគ្រូ ចេះតាំងពីយូរ ដោយមិនបាច់រៀន អញថាឯងខុស ព្រោះឯងអ្នកមាន មានចិត្តជាទាន មិនដូចកនអញ ។
ឯងម្ង៉ៃនោះសោះ ដើរឆ្ងាយជាងអញ យើងមិនព្រមចាញ់ អញដេកឯងដើរ គ្មានចេះស្អីផង ត្រីងៀតត្រីឆ្អើរ អញមួយដំណើរ ស្មើអញថែម រ ។ សំណូមពរ :សុំអភ័យទោសបងប្អូនមួយចំនួនដែលមិនពេញចិត្តខ្ញុំ អាចជេរខ្ញុំបានតែកុំជេរប្រពន្ធកូន និងគ្រួសារខ្ញុំ ហើយជួយសរសេរពាក្យជេរអោយបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធផង»៕