header ads

Sponsor

កណ្តាលៈ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១វេលាម៉ោង១៨នឹង១០នាទីនៅត្រង់ ចំណុចភូមិគគីរធំ២ឃុំគគីរធំស្រុកកៀនស្វាយ ខេត្តកណ្តាល បន្ទាប់ពីបានកាប់ពីរនាក់ប្ដីប្រពន្ធបណ្ដាលឲ្យរងរបួស ព្រោះរឿងខ្ចីលុយមិនសង។

បើតាមលោក ព្រុំសំណាង អធិការនគរបាលស្រុកកៀនស្វាយបានឲ្យ ដឹងថា ជនរងគ្រោះមាន០២នាក់ស្រី០១នាក់

១/ឈ្មោះចយ ឆៃលីមភេទប្រុសអាយុ៣៨ឆ្នាំជនជាតិខ្មែរមុខរបរជាងដំដែកមានទីលំនៅភូមិគគីរធំ២ឃុំគគីរធំស្រុក កៀនស្វាយ ខេត្តកណ្តាល។

២/ឈ្មោះសំរឹទ ចាន់ភេទស្រីអាយុ៣៦ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិឃុំជាមួយគ្នា(ត្រូវជាប្តី ប្រពន្ធនឹងគ្នា)។


ចំពោះជនសង្ស័យឈ្មោះប៊ិន ធីតាភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិ គគីរធំឃុំគគីរធំស្រុកកៀនស្វាយខេត្ត កណ្តាល(ឃាត់ខ្លួន)។

លោកព្រុំ សំណាងបន្តថានៅមុនពេលកេីតហេតុខាងលេីឈ្មោះប៊ិន ធីតាភេទប្រុសអាយុ២៧ឆ្នាំ មានទីលំនៅភូមិគគីរធំ ឃុំគគីរធំស្រុក កៀនស្វាយ ខេត្តកណ្តាល បានដឹកប្រពន្ធឈ្មោះ នូ ចាន់ថន ភេទស្រី អាយុ៤៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិឃុំជាមួយគ្នាដេីម្បីទៅទារលុយដែលជនរងគ្រោះជំពាក់ប៉ុន្តែជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធបានឆ្លេីយថាគ្មានលុយទេ។

រងចាំថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០២១ទេីបមានលុយសង ភ្លាមៗឈ្មោះ ប៊ិន ធីតាភេទប្រុស(ជនសង្ស័យ)ខឹងបានហៅឈ្មោះ ចយ ឆៃលីមភេទប្រុស(ជនរងគ្រោះ)អោយមកជិតខ្លួនរួចក៏ទាញកាំបិតប័ុងតោពីក្នុងកាបូបស្ពាយរបស់ខ្លួនកាប់ជនរងគ្រោះមួយកាំបិតចំកណ្ដាលក្បាលដេរចំនួន០៤ថ្នេរឃេីញដូច្នេះឈ្មោះសំរឹទ ចាន់ (ជនរងគ្រោះ)ត្រូវជាប្រពន្ធឈ្មោះចយ ឆៃលីម ភេទប្រុសបានចូលឃាត់តែត្រូវឈ្មោប៊ិន ធីតា ភេទប្រុសកាប់មួយកាំបិតចំក្បាលផ្នែកខាងក្រោយចំហៀងខាងឆ្វេងដេរចំនួន០៧ថ្នេរ។

ក្រោយពីធ្វើសកម្មភាពរួច រួចជនសង្ស័យបានរត់គេចខ្លួនបាត់រួមជាមួយវត្ថុតាង។បន្ទាប់មកក្រុមគ្រួសាជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគគីរធំក្រោយពីទទួលបានពាក្យបណ្ដឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំចុះដល់កន្លែងកើតហេតុដើម្បីស្វែង រកជនសង្ស័យតែរកមិនឃើញ។

ចំពោះករណីខាងលើកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍គគីរធំស្រាវជ្រាវរកមុខសញ្ញានិងកសាងសំណុំរឿងបន្តចឆត់ការតាមនីតិវិធី។ បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធកំពុងសំរាក់ព្យាបាលរបួសនៅមណ្ឌលសុខភាពឃុំគគីរធំ។

លុះដល់វេលាម៉ោង១៦និង២០នាទីថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២១ទើបកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំឃាត់ខ្លួនជនសង្ស័យឈ្មោះប៊ិន ធីតា ភេទប្រុសបាន។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះប៊ិន ធីតាភេទប្រុសបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្តអំពើដូចខាងលើប្រាកដមែន ចំពោះវត្ថុតាងកាំបិតតាំងតោជនសង្ស័យបានបោះតាមផ្លូវតែមិនចាំកន្លែងដោយសាយប់ងងឹត។ បច្ចុប្បន្នជនសង្ស័យខាងលើរួមនឹងវត្ថុតាងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តចាក់កាត់ការតាមនីតិវិធីច្បាប់។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post