ទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ នៅវេលាម៉ោង ១២:២០នាទីរំលងអាធ្រាត្រចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ដោយនេះជាការបាត់បង់ព្រឹទ្ធាចារ្យវរៈសិស្បការិនីនៃរបាំព្រះរាជទ្រព្យ គឺជាការបាត់បង់មត៌កមនុស្សរស់ដ៏មានតម្លៃបំផុតនៃរបាំព្រះរាជទ្រព្យខ្មែរ។
បើតាម សាលាសង្កាត់ព្រែកប្រា បានបង្ហោះដំណឹងនៅលើ ទំព័រហ្វេសប៊ុករបស់ខ្លួននៅរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះថា វេលាម៉ោង ៩:០០នាទីព្រឹក បានឲ្យដឹងថាក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ សហការជាមួយអាជ្ញាធរសង្កាត់ ភូមិ បានចុះមកយកសំណាក សព លោកយាយ ឈ្មោះ ឯម ធាយ ភេទស្រី អាយុ៨៦ឆ្នាំ ពិនិត្យឃើញថា វិជ្ជមានកូវីត-១៩។
រដ្ឋបាលសង្កាត់ព្រែកប្រាបានបញ្ជាក់ទៀតថា ដោយសារកូនចៅមិនអស់ចិត្ត រដ្ឋបាលបានទាក់ទងទៅក្រុមគ្រូពេទ្យ ធីតា មកយកសំណាក ជូនលោកយាយម្តងទៀត នៅវេលាម៉ោង ១១:០០ នាទី ហើយលទ្ធផល នៅតែវិជ្ជមានកូវីដ-១៩ ដដែល។
លោកយាយ ស្ថិតនៅផ្ទះលេខ៤៦ ផ្លូវបេតុង ភូមិព្រះពន្លា សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ។