header ads

Sponsor

បន្ទាប់ពីធ្វើតេស្ដវិជ្ជមានលើបុគ្គល២នាក់ប្ដីប្រពន្ធ ដែលប្ដីមានឈ្មោះ សូ​ វណ្ណា អាយុ​ ៥១ឆ្នាំ និងប្រពន្ធឈ្មោះ អៀក សុខឃៀង​ ​អាយុ​ ៤៨ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង នៅយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរីបាន ស្វែងរកអ្នកពាក់ព័ន្ធ និងធ្វើតេស្ដរហ័សលើកទី១ លើបុគ្គលដែលពាក់ព័ន្ធ ករណីឆ្លងចូលក្នុងសហគមន៍បានចំនួន ១៨០នាក់ ដែលបានរកឃេីញវិជ្ជមានកូវីដ-១៩ ចំនួន ៤៩នាក់ ក្នុងនោះស្រី ០៥នាក់។ 
លុះមកដល់ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ ជាបឋម គឺមានមនុស្សចំនួនសរុប រហូតដល់៦១នាក់ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅក្រុងបានលុង ខេត្តរតនគិរី។ 
នេះបើតាមការឲ្យដឹងពី លោក អេង គុណវឌ្ឍ​ ប្រធានការិយាល័យបង្ការជំងឺឆ្លង នៃមន្ទីរសុខាភិបាលខេត្ត។ លោកបានអះអាងទៀតថា មនុស្សទាំង៦១នាក់នេះមានការជាប់ពាក់ព័ន្ធជាមួយប្ដីប្រពន្ធ ០២នាក់ ដែលបានរកឃេីញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ ដែលមានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ដែលបានប៉ះពាល់មនុស្សជាច្រើននាក់ផ្សេងទៀត។
 លោក អេង គុណវឌ្ឍ បានបន្ដទៀតថា សម្រាប់អ្នកដែលមានវិជ្ជមានកូវីដ-១៩ខាងលើ ត្រូវបានយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី និងកន្លែងសម្រាកព្យាបាលនៅវិទ្យាល័យត្រពាំងក្រហម ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។ យ៉ាងណាចំនួនអ្នកវិជ្ជមានកូវីដ-១៩ ពិតប្រាដក នឹងបង្ហាញអត្តសញ្ញាណនៅពេលបន្ទាប់ទៀត ដោយសារក្រុមការងារកំពុងប្រតិបត្តិការតេស្តរហ័សអ្នកពាក់ព័ន្ធផ្សេងទៀតបន្ថែម។ 
 សូមបញ្ជាក់ផងដែរថា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នេះផងដែរ ស្ថានភាពទូទៅនៅផ្សារបានលុងខេត្តរតនគិរី គឺមានសភាពស្ងប់ស្ងាត់ មិនមានមនុស្សចេញចូល ហើយអាជីវករលក់ដូរនៅផ្សារបានលុងភាគច្រើន បារម្ភពីបញ្ហាឆ្លងកូវីដ-១៩ក្នុងសហគមន៍នេះ គឺពួកគាត់បានបិទតូបមិនលក់នោះទេ មានតែអាជីវករមួយចំនួនតូចប៉ុណ្ណោះដែលបើកលក់៕សុខាភិបាលខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាបន្ដបន្ទាប់ រហូតដល់ជាង៦០នាក់ ក្រោយមានការឆ្លងចូលសហគមន៍ ក្នុងក្រុងបានលុង ខេត្តរតនគិរី បន្ទាប់ពីធ្វើតេស្ដវិជ្ជមានលើបុគ្គល២នាក់ប្ដីប្រពន្ធ ដែលប្ដីមានឈ្មោះ សូ​ វណ្ណា អាយុ​ ៥១ឆ្នាំ និងប្រពន្ធឈ្មោះ អៀក សុខឃៀង​ ​អាយុ​ ៤៨ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង នៅយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរីបាន ស្វែងរកអ្នកពាក់ព័ន្ធ និងធ្វើតេស្ដរហ័សលើកទី១ លើបុគ្គលដែលពាក់ព័ន្ធ ករណីឆ្លងចូលក្នុងសហគមន៍បានចំនួន ១៨០នាក់ ដែលបានរកឃេីញវិជ្ជមានកូវីដ-១៩ ចំនួន ៤៩នាក់ ក្នុងនោះស្រី ០៥នាក់។ 
លុះមកដល់ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ ជាបឋម គឺមានមនុស្សចំនួនសរុប រហូតដល់៦១នាក់ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅក្រុងបានលុង ខេត្តរតនគិរី។ 
នេះបើតាមការឲ្យដឹងពី លោក អេង គុណវឌ្ឍ​ ប្រធានការិយាល័យបង្ការជំងឺឆ្លង នៃមន្ទីរសុខាភិបាលខេត្ត។ លោកបានអះអាងទៀតថា មនុស្សទាំង៦១នាក់នេះមានការជាប់ពាក់ព័ន្ធជាមួយប្ដីប្រពន្ធ ០២នាក់ ដែលបានរកឃេីញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ ដែលមានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ដែលបានប៉ះពាល់មនុស្សជាច្រើននាក់ផ្សេងទៀត។ 
 លោក អេង គុណវឌ្ឍ បានបន្ដទៀតថា សម្រាប់អ្នកដែលមានវិជ្ជមានកូវីដ-១៩ខាងលើ ត្រូវបានយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី និងកន្លែងសម្រាកព្យាបាលនៅវិទ្យាល័យត្រពាំងក្រហម ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។ 
យ៉ាងណាចំនួនអ្នកវិជ្ជមានកូវីដ-១៩ ពិតប្រាដក នឹងបង្ហាញអត្តសញ្ញាណនៅពេលបន្ទាប់ទៀត ដោយសារក្រុមការងារកំពុងប្រតិបត្តិការតេស្តរហ័សអ្នកពាក់ព័ន្ធផ្សេងទៀតបន្ថែម។ សូមបញ្ជាក់ផងដែរថា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នេះផងដែរ ស្ថានភាពទូទៅនៅផ្សារបានលុងខេត្តរតនគិរី គឺមានសភាពស្ងប់ស្ងាត់ មិនមានមនុស្សចេញចូល ហើយអាជីវករលក់ដូរនៅផ្សារបានលុងភាគច្រើន បារម្ភពីបញ្ហាឆ្លងកូវីដ-១៩ក្នុងសហគមន៍នេះ គឺពួកគាត់បានបិទតូបមិនលក់នោះទេ មានតែអាជីវករមួយចំនួនតូចប៉ុណ្ណោះដែលបើកលក់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post