Sponsor

អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពិនិត្យឃើញថា មានសារព័ត៌មាន និងសាធារណៈមតិមួយចំនួន បានធ្វើការចុះផ្សាយព័ត៌មាន ដែលមានចំណងជើងថា "អាជ្ញាធរខ្មែរស្នើវៀតណាមពន្លឿន នីតិវិធីដើម្បីទទួលយកជនជាតិរបស់ខ្លួនទៅវៀតណាមវិញឲ្យបានឆាប់” ដែលធ្វើឲ្យមានការភ័ន្តច្រឡំ និងផ្ទុយពីខ្លឹមសារដើម នៃជំនួបពិភាក្សាការងាររវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ និងស្ថានទូត សាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ពាក់ព័ន្ធនឹងសំណើរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅក្នុងជំនួបពិភាក្សាការងារខាងលើ គឺសំដៅដល់ការស្នើសុំទៅភាគីវៀតណាម ផ្តល់កិច្ចសហការក្នុងការផ្តល់ឯកសារធ្វើដំណើរ សម្រាប់ធ្វើការបណ្ដេញជនជាតិវៀតណាមខុសច្បាប់ គ្មានលិខិតឆ្លងដែន ដែលត្រូវបានឃាត់ខ្លួន និងកំពុងរក្សាទុកនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រឡប់ទៅប្រទេសវៀតណាមវិញឲ្យបានឆាប់ ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ ហើយនីតិវិធីនេះ ត្រូវបានអនុវត្តជាទូទៅក្នុងកិច្ចការងារអន្តោប្រវេសន៍ សម្រាប់ធ្វើការបញ្ជូនជនបរទេសខុសច្បាប់ត្រឡប់ទៅប្រទេសដើមវិញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor