header ads

Sponsor

ភ្នំពេញ ៖ មានជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចឃាត់បានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច តែរត់មិនរួច ស្ថិតនៅភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីយប់ ថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០២១។

ជនសង្ស័យចំនួន០២នាក់ ៖
១/ឈ្មោះ ញឹម សែនសុខសាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិជម្ពូវន្ត ចោមចៅ៣ ពោធិ៍សែនជ័យ ភ្នំពេញ ។
២/ ឈ្មោះ លី សេងហុង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិ ព្រៃព្រីងខាងត្បូង ចោមចៅ៣ ពោធិ៍សែនជ័យ ភ្នំពេញ ។

នៅមុនពេលកើតហេតុថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៩និង៤០នាទី ជនរងគ្រោះបានជិះម៉ូតូចេញពីកក់សក់មកបន្ទប់ជួលវិញ ដោយឲ្យបងប្រុសជាអ្នកឌុបខ្លួនជិះនៅខាងក្រោយ លុះមកដល់ចំណុចកើតហេតុ ផ្លូវចូលភូមិក្បាដំរី១ សង្កាត់កាកាបទី១ ខ្លួនបានដកទូរស័ព្ទនិយាយ ក៏ត្រូវជនសង្ស័យជិះមកពីក្រោយ ធ្វើសកម្មភាពឆក់យកទូរស័ព្ទបើកគេចខ្លួន ពេលនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍កាកាប១ កំពុងល្បាតក៏ធ្វើការឃាត់ បានជនសង្ស័យខាងលើ រួមទាំងវត្ថុតាងរបស់ជនរងគ្រោះ នាំមកកាន់ទីស្នាក់ការប៉ុស្តិ៍តែម្តង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post