Sponsor

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញរបស់សាខា ក.ប.ប. ខេត្តកំពង់ធំ បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុក និងអាជ្ញាធរស្រុក បានចុះត្រួតពិនិត្យ គ្រឿងក្នុងជ្រូក សរុបចំនួន ៣២០ គីឡូក្រាម ដែលឈ្មួញនាំចូលពីបរទេសក្នុង ខេត្តកំពង់ធំ ហើយត្រូវបានសមត្ថកិច្ចឃាត់ចាប់បានកាលពីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។

ក្រោយការត្រួតពិនិត្យ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើការសន្និដ្ឋានថា ការដឹកជញ្ជូន ការវេចខ្ចប់ និងសីតុណ្ហភាពទំនិញមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ធ្វើឱ្យទំនិញដែលជាសាច់ស្រស់ ត្រូវបានប្រែប្រួល ខូចគុណភាព មានចម្លងមេរោគ ពុំសមស្របសម្រាប់យកទៅធ្វើជាអាហារមនុស្ស បរិភោគបានឡើយ។
ដើម្បីការពារសុខភាពជូនប្រជាពលរដ្ឋ និងដោយមានការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំ សមត្ថកិច្ចចម្រុះបានធ្វើការដុតកំទេចចោលទំនិញខូចគុណភាពទាំងនោះ នៅរសៀលថ្ងៃ ខែ និងឆ្នាំដដែល៕ប្រភព៖ អគ្គនាយកដ្ឋាន ក.ប.ប.

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor