កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០២១នេះ បានបន្តប្រកាសពីការរកឃើញអាជីវករ បុគ្គលិកទេព្យឯកជន និងកម្មករ ចំនួន១៣នាក់បន្ថែមទៀតបានឆ្លងជំងឺកូវីដ១៩។
គួរបញ្ជាក់ថា ក្នុង"ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ" ខេត្តកំពង់ឆ្នាំង បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ៤១៧នាក់។ ក្នុងនោះមាន អ្នកជាសះស្បើយសរុប ២៩៣នាក់ កំពុងសម្រាកព្យាបាលសរុបចំនួន ១១៨នាក់ និងអ្នកស្លាប់ចំនួន៦នាក់។