ភ្នំពេញ៖ យោងតាមប្រកាស ស្តីពី «ការដាក់អោយប្រើនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និង ព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ» កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ថ្លែងថា ការដាក់អោយដំណើរការ ការព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល និង គ្មានរោគសញ្ញានៅតាមផ្ទះ សម្រាប់ភូមិសាស្ត្រខេត្តផ្សេងទៀត ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសុខាភិបាលនៅពេលក្រោយ ផ្អែកតាមកម្រិតនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រនីមួយៗ ។
«ត្រូវបានដាក់អោយប្រើនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និង ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល និង គ្មានរោគសញ្ញានៅតាមផ្ទះ ដែលជាឧបសម្ព័ន្ធនៃប្រកាសនេះ ជាជំហានដំបូងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ» ។
សូមអានខ្លឹមសារលម្អិតខាងក្រោមនេះ៖